26.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

លាលែងពីនាយករដ្ឋមន្ត្រីស៊ុយអែតដឹងថាបរាជ័យការបោះឆ្នោត

- Advertisement -spot_img

ស៊ុយអ៊ែត ៖ នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson និយាយថានឹងលាលែងចេញពីតំណែងបន្ទាប់ពីរដ្ឋាភិបាលរបស់ លោកស្រីបរាជ័យនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។

សម្ព័ន្ធគណបក្សឆ្វេងកណ្តាលរបស់លោកស្រី Magdalena Andersson មើលទៅទំនងជាចាញ់ក្រុមគណបក្សស្តាំនិយមក្នុងអាសនៈចំនួន១៧៦ ទល់នឹង១៧៣ ។

មេដឹកនាំគណបក្សModerate Partyលោក Ulf Kristersson ឥឡូវនេះ ត្រូវគេរំពឹងថានឹងបង្កើតរដ្ឋាភិបាលមួយ ។

លទ្ធផលបោះឆ្នោតចុង ក្រោយមិនទាន់ត្រូវបានគេដឹងនៅឡើយទេ បន្ទាប់ពីមានការរាប់សន្លឹកឆ្នោតឡើងវិញដែលវាជាការអនុវត្តស្តង់ដានៅ ក្នុងប្រទេសស៊ុ យអែ ត ។

ប៉ុន្តែលោកស្រី Magdalena Andersson បានទទួលស្គាល់ពីការបរាជ័យ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធទី១៥កញ្ញាម្សិលមិញនេះនិង បាននិយាយថាគាត់នឹងលាលែងជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ។

លោកស្រីថ្លែងដូច្នេះថា « នៅក្នុងសភាពួកគេមានអាសនៈលើសមួយឬ ពីរ។ វាលើសតិចតួចប៉ុណ្ណោះប៉ុន្តែវាគឺជាការលើសភាគច្រើន» ។

សូមបញ្ជាក់ថាលោកស្រី Magdalena Andersson បានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ប្រទេសស៊ុយអ៊ែត នៅពេលគាត់ ឡើងកាន់តំណែងកាលពីឆ្នាំមុន។ លោកស្រីបានលាលែងនៅ ថ្ងៃដំបូងនៃការចូលកាន់តំណែងប៉ុន្តែក្រោយមកបានវិលត្រឡប់មកកាន់ តំណែងវិញ ៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img