24.5 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

- Advertisement -spot_img

លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១១០គ្រឿង (រថយន្ត ចំនួន២១គ្រឿង, ម៉ូតូ ចំនួន៨៩គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៣៧គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១២នាក់
-អ្នកបើកបររថយន្ត ចំនួន០៤នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន២១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១២នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់

២. បទល្មើសផ្សេងៗ ចំនួន៦៣គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៥៥គ្រឿង
-អត់បណ្ណបេីកបរ ចំនួន០៣គ្រឿង
-ផ្លាកលេខមិនប្រក្រតី ចំនួន០១គ្រឿង

  • តុបតែងភ្លេីងខុសលក្ខណៈបច្ចេកទេស ចំនួន០២គ្រឿង
    -រថយន្តដឹកសំពីងសំពោង ចំនួន០២គ្រឿង

៣. វិធានការអប់រំ

  • អប់រំអ្នកបេីកបរមានជាតិអាល់កុល ក្រោម ០.២៥ mg/L ចំនួន២៨នាក់
  • អ្នកបេីកបរម៉ូតូ ចំនួន២៥នាក់
  • អ្នកបេីកបររថយន្ត ចំនួន០៥នាក់
  • អប់រំអ្នកបេីកបរផ្សេងៗ
  • មិនពាក់មួកសុវត្ថិភាព ចំនួន៣៤នាក់
    សូមប្រជាពលរដ្ឋយើងទាំងអស់គ្នា មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារខ្លួនអ្នក និងសង្គមជាតិយើង។ ស្រវឹងកុំបើកបរ ។

ប្រភព ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ផ្សាយបន្តដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img