ប្រទេសរុស្ស៊ីបានវាយប្រហារទីក្រុងធំបំផុត ចំនួន២ របស់អ៊ុយក្រែន នៅក្នុងរលកថ្មីនការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមួយកាលពីថ្ងៃទី2 ខែមករា ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ 5នាក់ ហើយអ៊ុយក្រែនបានអំពាវនាវឱ្យលោកខាងលិចផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀត យ៉ាងឆាប់រហ័ស។ ក្រុមមន្ត្រីបាននិយាយថា ការ វាយប្រហារដោយកាំជ្រួច និងយន្តហោះដូ ន ទៅលើរដ្ឋធានី Kyiv និងទីក្រុង Kharkiv ភាគឦសាន បានធ្វើឱ្យមនុស្សរាប់សិបនាក់ រងរបួស មានការខូចខាតយ៉ាងទូលំទូលាយ ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល។ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារ អំឡុង ពេលចូលឆ្នាំថ្មី ដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod របស់រុស្ស៊ី បានសម្លាប់ ជនស៊ីវិល 25 នាក់ នឹង “មិនមានការលើកលែងបានទេ”។

ផ្សែងហុយចេញពីផ្នែកខាងឆេះនៃអគារលំនៅដ្ឋានខ្ពស់ក្នុងទីក្រុង Kyivជាកន្លែងដែលអភិបាលក្រុង
Vitali Klitschko បាននិយាយថា ស្ត្រីចំណាស់ម្នាក់ត្រូវបានសម្លាប់ និងមនុស្សចំនួន 49នាក់បានរងរបួស។ មន្ត្រីក្នុងតំបន់បាននិយាយថា ស្ត្រីអាយុ 91 ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចលើទីក្រុង Kharkiv ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស ហើយប្តីប្រពន្ធមួយគូត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនៅតំបន់ជុំវិញទីក្រុង Kyi ។ រុស្ស៊ីបានបង្កើនការវាយប្រហារ ដោយកាំជ្រួចនិងយន្តហោះដ្រូនកាលពីថ្ងៃទី២៩ ខែធ្នូពេលដែលខ្លួនបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតនៃសង្គ្រាម ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣៩នាក់។

ប្រទេសរុស្ស៊ីបានកាន់កាប់ទឹកដីជាច្រើននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ហើយសង្គ្រាមគ្មានទីបញ្ចប់ឡើយ ខណៈដែលខួបឆ្នាំទី១ នៃការឈ្លានពានរបស់ទីក្រុងម៉ូស្គូជិតបញ្ចប់ អ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែជំនួយជាង 110 ពាន់លានដុល្លារពីអាមេរិក និងសហភាពអឺរ៉ុប ត្រូវបានពន្យារពេលដោយសារជម្លោះនយោបាយ។ មេដឹកនាំលោកខាងលិចមួយចំនួន និងអ្នកការទូតបរទេសនៅទីក្រុង Kyiv បាននិយាយថា វាមានសារៈសំខាន់សម្រាប់អ៊ុយក្រែន ក្នុងការទទួលបានការគាំទ្របន្ថែមទៀត។ អភិបាលក្រុងគៀវ បាននិយាយថា បំពង់បង្ហូរឧស្ម័នត្រូវបានខូចខាតនៅក្នុងស្រុកPecherskyiនៃទីក្រុង Kyiv ហើយអគ្គិសនី និងទឹកត្រូវ បានកាត់ផ្តាច់នៅក្នុងស្រុកជាច្រើននៃរដ្ឋធានី អភិបាលក្រុង Ihor Terekhov បាន និយាយថា ការផ្គត់ផ្គង់កំដៅ និងទឹកត្រូវ បានខូចខាតនៅក្នុងទីក្រុង Kharkov។
ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




