26.4 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

រុស្ស៊ីព្រមានអង់គ្លេសដែលផ្តល់គ្រាប់ផ្ទុកសារធាតុរំលាយអ៊ុយរ៉ានីញ៉ូម

- Advertisement -spot_img

សារធាតុ អ៊ុយរ៉ាញ៉ូម រលាយ គឺ ជា ការផលិតផ្សំបន្ថែមនៃ ដំណើរការ ចម្រាញ់សារធាតុ នុយក្លេអ៊ែរ ដែល សារធាតុនេះត្រូវបានប្រើ សម្រាប់ចំហេះ នុយក្លេអ៊ែរ ឬ អាវុធ នុយក្លេអ៊ែរ។ សារធាតុនេះ មានឥទ្ធិពលអាចទម្លុះដែកបានយ៉ាងងាយស្រួល។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ The United Nations Environment Program បានចាត់ទុកគ្រាប់រំសេវបែបនេះថាជា «លោហៈធ្ងន់ដែលមានជាតិពុលគីមីនិងវិទ្យុសកម្ម» ថែម ទៀត។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមានថា ចក្រភពអង់គ្លេសនឹងឃើញការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច ប្រសិនបើចក្រភពអង់គ្លេស ពិតជាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅអ៊ុយក្រែនមែន។

មេដឹកនាំ ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា រុស្ស៊ីនឹងសងសឹកចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់គ្រាប់ផ្ទុកជាតិវិទ្យុសកម្មដល់កងកម្លាំងអ៊ុយក្រែន។

លោកបន្តថា “ពេលដែលគ្រាប់ប្រភេទនេះផ្ទុះនៅទីតាំងរបស់កងទ័ពរុស្ស៊ី អ្នកនឹងឃើញការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច វានឹងក្លាយជាមេរៀនសម្រាប់ភពផែនដីទាំងមូល ដែលត្រូវរៀនសូត្រ”។

លោកអះអាងថា ផែនការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅកាន់ទីក្រុងកៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយទីក្រុងមូស្គូបង្ហាញថា ការអះអាងរបស់លោកខាងលិចអំពីការយកចិត្តទុកដាក់ចំពោះសន្តិភាព និងអនាគតរបស់អ៊ុយក្រែន គឺជារឿងកុហកសុទ្ធសាធ។

“បន្ទាប់ពីចក្រភពអង់គ្លេស ប្រកាសពីផែនការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់រដ្ឋាភិបាលក្រុងកៀវ គ្មានអ្វីត្រូវងឿងឆ្ងល់ទេថា ចេតនាច្បាស់ៗរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រផពអង់គ្លេស គឺចង់ ឃើញប្រទេស អ៊ុយក្រែន ត្រូវ បាន កម្ទេច ទាំង ស្រុង”៕

នៅក្នុងក្រុងម៉ូស្គូនេះវិញ ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងរយៈពេល៣ថ្ងៃបានឈាន ដល់ចុងបញ្ចប់។ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានបារម្ភជុំវិញប្រទេសចិននឹង ជួយធ្វើអន្តរាគមន៍លើជំនួយយោធាដល់ប្រទេសរុស្ស៊ី។ ពិភពលោកកំពុងតាមដានដំណើរ ទស្សនកិច្ចរបស់លោកស៊ីជីនពីង ដើម្បីចង់ដឹងថាតើដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោកនឹង មានជាប្រយោជន៍អ្វីខ្លះក្នុងការអាចជួយរំលត់ភ្លើងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះ។

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចដែលកំពុងតែបន្តផ្តល់អាវុធដល់អ៊ុយក្រែន ក្នុងការត្រៀមធ្វើយុទ្ធនាការវាយលុកនិទាឃរដូវ បានជម្រុញឱ្យចិនត្រូវដាក់ការគាបសង្កត់របស់ខ្លួនលើរុស្ស៊ី ដើម្បីការដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនដើម្បីការបញ្ចប់សង្គ្រាម។

ប្រភព BBC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img