ការវាយប្រហារដ៏របស់រុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន គឺជាការឆ្លើយតបដ៏ចាំបាច់មួយ ចំពោះការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន គ្រីមៀ ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។
មេដឹកនាំទាំងពីរបាននិយាយទូរស័ព្ទជាមួយគ្នា កាលពីថ្ងៃសុក្រទី០២ខែធ្នូ តាមសំណើរបស់ទីក្រុងប៊ែរឡាំង។ លោក ពូទីន បានពន្យល់អំពីតក្កវិជ្ជានៅពីក្រោយប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយបាននិយាយថា គោលនយោបាយរបស់លោកខាងលិចនៃការបំពាក់អាវុធ និងហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន គឺជាការបំផ្លិចបំផ្លាញ។
វិមានក្រឹមឡាំងនិយាយថា “កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបដិសេធបើកការវាយប្រហារដោយមីស៊ីលលើគោលដៅជាក់លាក់ក្នុងទឹកដីអ៊ុយក្រែនអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្ន វិធានការបែបនេះបានក្លាយជារឿងចាំបាច់ និងមិនអាចជៀសបាន។ វាជាប្រតិកម្មចំពោះការវាយប្រហារបង្កហេតុរបស់ទីក្រុងកៀវ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី រួមទាំងស្ពាន គ្រីមៀ និងស្ថានីយថាមពលផងដែរ។
ស្របពេលជាមួយគ្នានោះ លោក ពូទីន បានប្រាប់មេដឹកនាំអាល្លឺម៉ង់ថា “ការវាយប្រហារភេរវកម្មប្រឆាំងនឹងបំពង់បង្ហូរប្រេងបាតសមុទ្រ Nord Stream គឺស្ថិតក្នុងប្រភេទដូចគ្នានេះ ហើយទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ដែលក៏ត្រូវមានការចូលរួមរុស្ស៊ីផងដែរ”៕



ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក




