លោក Sergey Naryshkin នាយកសេវាស៊ើបការណ៍បរទេសរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី៣០ខែវិច្ឆិកាថា ប្រទេសប៉ូឡូញ
មានផែនការកាត់យកតំបន់ Lviv, Ivano-Frankivsk Oblasts និងផ្នែកមួយនៃតំបន់ Ternopil Oblast ហើយរៀបចំរួចអស់ហើយសម្រាប់ការធ្វើប្រជាមតិនៅទីនោះ។
ក្នុងនាមជារដ្ឋកាន់កាប់ រដ្ឋាភិបាលទីក្រុងវ៉ាសូវី មានទំនុកចិត្តថា ពួកគេសមនឹងទទួលបានសំណងដ៏សប្បុរសពីអ៊ុយក្រែនសម្រាប់ជំនួយយោធា និងការផ្តល់ការជ្រកកោនដល់ជនភៀសខ្លួន។
យោងតាមលោក Naryshkin, សេវាកម្មពិសេសរបស់ប៉ូឡូញ បានធ្វើឲ្យលេចធ្លាយព័ត៌មានទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន អំពីការរៀបចំនៅក្នុងទីក្រុង Lviv Oblast សម្រាប់ការបោះឆ្នោតស្តីពីការចូលរួមជាមួយប្រទេសប៉ូឡូញ។
លើសពីនេះ មន្ត្រីរុស្ស៊ីបញ្ជាក់ថា ប៉ូឡូញ ភ័យខ្លាចថា ដៃគូជាន់ខ្ពស់របស់អង្គការណាតូ នឹងព្យាយាមចុះកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូក្នុងរដូវរងា ដោយមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ មិនត្រឹមតែរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ដូចជាប៉ូឡូញផងដែរ៕


ដោយគីរីដងរែក




