34.7 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

រុស្ស៊ី ព្រមានប្រទេសអ៊ុយក្រែននឹងក្លាយដូចជាសតវត្សរ៍ទី១៨វិញ

- Advertisement -spot_img

លោក វ្ល៉ាឌីមៀរ ពូទីន នឹងបញ្ជូនប្រទេសអ៊ុយក្រែន ឲ្យវិលត្រលប់ទៅសតវត្សរ៍ទី១៨វិញ ដោយជំរុញការវាយប្រហារ លើរោងចក្រថាមពលរបស់ប្រទេសនេះ។ នេះបើតាមការព្រមានពីសម្ព័ន្ធមិត្តកំពូលម្នាក់របស់លោក ពូទីន។

លោក Pyotr Tolstoy ដែលជាអនុប្រធានសភារុស្ស៊ី បានព្រមានថា ទីក្រុងមូស្គូនឹងមិនផ្អាកការវាយប្រហាររបស់ខ្លួន លើស្ថានីយថាមពលអ៊ុយក្រែន មុនរដូវរងានោះទេ។

សមាជិកនៃគណបក្ស United Russia របស់លោកពូទីនរូបនេះ បានប្រកាសថា “ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែននឹងត្រូវបំផ្លាញ ហើយប្រទេសអ៊ុយក្រែននឹងត្រូវបញ្ជូនត្រលប់ទៅសតវត្សរ៍ទី១៨វិញ”។

លោក Pyotr Tolstoy អនុប្រធានសភារុស្ស៊ី លោកបានប្រាប់ទូរទស្សន៍បារាំង BFM ថា ប្រទេសលោកខាងលិច គួរតែរៀបចំខ្លួនសម្រាប់សង្រ្គាមដែលនឹងអូសបន្លាយពេលរយៈពេលច្រើនឆ្នាំ។ ប៉ុន្តែ អន្តរាគមន៍ ដ៏ ចម្លែក របស់ លោក Tolstoy ហាក់ មាន ភាព ផ្ទុយ គ្នាទៅ នឹង សេចក្តី ថ្លែងការណ៍ របស់ ក្រសួង ការពារជាតិ រុស្ស៊ី។

ក្រុមមន្ត្រីនៅទីក្រុងមូស្គូ បានធ្វើការអះអាងទាំងគ្មានមូលដ្ឋានថា ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋធានីអ៊ុយក្រែន គឺបណ្តាលមកពីខែលការពារមីស៊ីលបរទេស និងអ៊ុយក្រែន។

ចាប់តាំងពីដើមខែតុលាមក រុស្ស៊ីបានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ទៅកាន់គោលដៅថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីផ្តាច់បណ្តាញថាមពលរបស់ខ្លួន ខណៈសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សាសេ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img