30.5 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

រុស្ស៊ី ប្រកាសទោះ ១០០ឆ្នាំទៀតក៏ខ្លួនមិនទាន់អស់ឧស្ម័នប្រើដែរ

- Advertisement -spot_img

លោក Alexey Miller ប្រធានក្រុមហ៊ុន Gazprom ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយកាលពីថ្ងៃពុធទី៣១ខែសីហា នៅឯសមាជធុរកិច្ចអន្តរជាតិថា ប្រទេសរុស្ស៊ី មានទុនបម្រុងឧស្ម័នធម្មជាតិដ៏ធំ ដែលអាចប្រើប្រាស់បានក្នុងរយៈពេលជាងមួយសតវត្សរ៍។

លោក Alexey Miller ប្រធានក្រុមហ៊ុន Gazprom
លោក Miller និយាយថា “អ្នកប្រើប្រាស់របស់យើង គឺពលរដ្ឋរុស្ស៊ី នឹងមានលទ្ធភាពទទួលបានធនធានថាមពលតម្លៃថោក និងគួរឲ្យទុកចិត្ត។ វាពិតជាមានសារសំខាន់ដែលត្រូវបញ្ជាក់ថា ពួកគេអាចមានសុទិដ្ឋិនិយមអំពីអនាគតឧស្ម័នរបស់ប្រទេស។ ហេតុអ្វី? ដោយ សារ តែ យើងមានទុនបម្រុងទុកប្រើប្រាស់បានរយៈពេល ១០០ ឆ្នាំខាងមុខ”។

យោងតាមលោក Miller, ក្រុមហ៊ុន Gazprom នឹងនៅតែបន្តផ្គត់ផ្គង់ឧស្ម័នសូម្បីតែក្នុងឆ្នាំ២១២០ ក៏ដោយ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពលយក្សមួយនេះ បានលើកឡើងអំពីការអភិវឌ្ឍន៍ធនធានដ៏ធំនៅក្នុងឧបទ្វីប Yamal ភាគខាងជើងប្រទេសរុស្ស៊ី ហើយលោកបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន Gazprom កំពុងរៀបចំដើម្បីបើកដំណើរការរោងចក្រនៅតំបន់ Kharasavey ហើយក៏ចាប់ផ្តើមអភិវឌ្ឍនៅ Bovanenkovo ផងដែរ។

គួរបញ្ជាក់ថា រុស្សីមានទុនបម្រុងឧស្ម័នធម្មជាតិធំជាងគេបំផុតលើពិភពលោក ដែលប៉ាន់ស្មានថាមានប្រមាណ ៤៨ពាន់ពាន់លានម៉ែត្រគូប ឬប្រហែលមួយភាគបួននៃចំនួនសរុបរបស់ពិភពលោក៕

ប្រភព TASS News ប្រែសម្រួលដោយកីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img