30.1 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

រុស្ស៊ី បាញ់មីស៊ីលលើ អ៊ុយក្រែន ក្រោយដ្រូនវាយប្រហារ មូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក

- Advertisement -spot_img

មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតច្រើនជាង ៤០ គ្រាប់ លើស្រុក Kupiansk ក្នុងតំបន់ Kharkiv ។

នៅក្នុងតំបន់ Kharkiv រុស្ស៊ីបានបាញ់ផ្លោងលើទីក្រុងជាង ២៥ នៅតាមបណ្តោយជួរមុខ Kupiansk-Lyman ខណៈនៅក្នុងតំបន់ Zaporizhzhia វិញ រុស្ស៊ីបានវាយប្រហារទីក្រុងជិត ២០ ។

ចំពោះការវាយប្រហារនេះ ក្រសួងការពារជាតិ រុស្ស៊ីចេញបញ្ជាក់ថា រុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ៦០ នាក់ នៅតាមបណ្តោយខ្សែទំនាក់ទំនង Kupiansk-Lyman និងបានកម្ទេចសម្ភារៈយោធាអ៊ុយក្រែនជាច្រើនផងដែរ ។

ការបាញ់ស្រោចជាច្រើនគ្រាប់លើអ៊ុយក្រែននេះ គឺជាការឆ្លើយតប បន្ទាប់ពីអ៊ុយក្រែនប្រើប្រាស់ដ្រូនគ្មានមនុស្សបើក វាយប្រហារលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក Engels នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels ត្រូវបានរុស្ស៊ីប្រើប្រាស់ម្តងហើយម្តងទៀត ដើម្បីវាយប្រហារដោយមីស៊ីលលើគោលដៅផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបើកការលុកលុយកាលពីថ្ងៃទី ២៤ខែកុម្ភៈមក ៕

ប្រភព Reuters ប្រែសម្រួលគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img