30.1 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

រុស្ស៊ី ទទួលផល ប្រយោជន៍យ៉ាងច្រើនក្រោយពីអឺរ៉ុបដាក់ទណ្ឌកម្ម

- Advertisement -spot_img

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរុស្ស៊ីលោក Anton Siluanov និយាយថា ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើរុស្ស៊ី គឺមានតែអាមេរិកប៉ុណ្ណោះ ដែលទទួលបានប្រយោជន៍ជាច្រើន ពីទណ្ឌកម្មមួយនេះ ។

លោក Siluanov និយាយថា ទណ្ឌកម្មរបស់លោកខាងលិច បានជួយអាមេរិកឲ្យសម្រេចបាននូវអ្វីដែលពួកគេប៉ងចង់បាននោះគឺ ការបង្កើនបរិមាណលក់ប្រេង និងឧស្ម័នទៅឲ្យអឺរ៉ុបកាន់តែច្រើនឡើង ។

លោករដ្ឋមន្ត្រីបន្ថែមថា ការបំផ្ទុះបំពង់បង្ហូរប្រេង North Stream 1 និង 2 ក៏ដូចជាទណ្ឌកម្មពីសំណាក់លោកខាងលិច កាលពីខែកញ្ញា គឺធ្វើឲ្យតម្លៃនៃការទិញប្រេង និងឧស្ម័នធម្មជាតិពីអាមេរិក កាន់តែឡើងខ្ពស់ ហើយចុងបញ្ចប់ អាមេរិក គឺជាអ្នកឈ្នះ ហើយមានតែអឺរ៉ុបប៉ុណ្ណោះ ជាអ្នកទទួលខាតបង់ ។

ប៉ុន្តែ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ ទទួលស្គាល់ថា ការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចនេះ គឺពិតជាធ្វើឲ្យរុស្ស៊ីមានការខាតបង់ពិតមែន ហើយប្រទេសលោកខាងលិច ក៏ទទួលការខាតបង់ដូចគ្នាពីទណ្ឌកម្មមួយនេះ ។

គួរបញ្ជាក់ថា រុស្ស៊ី នៅតែប្រកាន់គោលជំហរមិនលក់ប្រេងឆៅទៅឲ្យសហភាពអឺរ៉ុបជាដាច់ខាត បន្ទាប់ពីពួកគេកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលមក ដោយរុស្ស៊ី បានបង្វែរគោលដៅទៅរកទីផ្សារថ្មីជំនួសវិញ ជាពិសេស គឺទីផ្សារអាស៊ីតែម្តង ៕

ប្រភព Al Mayadeen English ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img