បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា “គ្មានអ្វីសង្ស័យទេ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់ដោយជោគជ័យ” ។
ការអះអាងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានកើតឡើង បន្ទាប់ពីអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងស្រដៀងគ្នានេះថា រុស្ស៊ីមិនខ្វះអាវុធប្រយុទ្ធនៅអ៊ុយក្រែននោះទេ ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយនៅលើបណ្ដាញ Telegram កាលពីថ្ងៃពុធថា “សត្រូវដែលគិតថា រុស្ស៊ីកំពុងអស់អាវុធប្រយុទ្ធ និងចាញ់សង្គ្រាមនៅអ៊ុយក្រែននោះ គឺខុសទាំងស្រុងហើយ កុំសង្ឃឹមឲ្យសោះ វាមិនដូច្នោះទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិច បានដាក់ ទណ្ឌកម្ម យ៉ាង ខ្លាំងក្លា ប្រឆាំង រុស្ស៊ី និង បង្កើន ការផ្គត់ផ្គង់ សព្វាវុធ ដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិប ពាន់ លាន ដុល្លារ ៕



ប្រែសម្រួលដោយគីរីដងរែក




