26.6 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្ស៊ី កាន់តែរឹតបន្តឹងខ្លាំងលើអ្នកស្រលាញ់ភេទដូចគ្នា

- Advertisement -spot_img

រុស្ស៊ី កាន់តែរឹតបន្តឹងបន្ថែមទៀត ទៅលើការឃោសនាស្រលាញ់ភេទដូចគ្នា ដែលហៅថា LGBT នៅក្នុងប្រទេស ដើម្បីរុញច្រានឥទ្ធិពលលោកខាងលិច និងលើកកម្ពស់តម្លៃប្រពៃណីរបស់ជនជាតិរុស្ស៊ី ។

ដោយកាលពីថ្ងៃចន្ទ លោក ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលពង្រីក ការហាមឃាត់លើការស្រលាញ់ភេទដូចគ្នាគ្រប់ទម្រង់ទាំងអស់ មិនថាប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី ឬកែភេទឡើយ គឺហាមជាដាច់ខាត ។

ច្បាប់ថ្មីនេះធ្វើឡើងគឺខុសទៅនឹងច្បាប់នៃការលើកកម្ពស់អ្នកស្រលាញ់ភេទដូចគ្នា ដែលរុស្ស៊ីចាត់ទុកថា មិនមែនជាប្រពៃណីនៅតាមទីសាធារណៈ អ៊ីនធឺណិត ឬនៅក្នុងសៀវភៅ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតឡើយ ។

ជាមួយគ្នានោះ លោក ពូទីន ក៏ធ្លាប់បាននិយាយដែរថា លោកមិនខ្វល់ថាពួកឥស្សរជនក្នុងប្រទេសលោកខាងលិចព្យាយាមបញ្ចូលនិន្នាការថ្មីទៅក្នុងមនុស្ស និងសង្គមរបស់ពួកគេទេ ប៉ុន្តែពួកគេមិនមានសិទ្ធិបង្ខំអ្នកដទៃឲ្យចូលបក្សសម្ព័ន្ធនោះឡើយ ។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ីនិយាយថា នៅក្រោមច្បាប់ថ្មីនេះ នឹងកាន់តែដាក់សម្ពាធផ្លូវភេទខ្លាំងឡើងលើជនជាតិភាគតិច ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img