30.5 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្សុីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារការវាយប្រហាររបស់សហរដ្ឋអាមេរិក

- Advertisement -spot_img

ទីក្រុងមូស្គូកំពុងបង្កើតយុទ្ធសាស្រ្តយោធាប្រភេទថ្មីដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការការពារប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបំផុសគំនិតឲ្យទីក្រុងមូស្គូរៀបចំដាក់ពង្រាយឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន ប្រសិនបើចាំបាច់។

ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ខ្លួនអាចនឹងបាត់បង់តួនាទីគ្រប់គ្រងពិភពលោក ដូច្នេះហើយបានរៀបចំផែនការដើម្បីបន្សាបឥទ្ធិពលរបស់រុស្ស៊ី។ ជាការឆ្លើយតប អ្នកឯកទេសរុស្ស៊ី កំពុងអភិវឌ្ឍយុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីប្រកបដោយជោគជ័យ។ នោះគឺសន្មត់ដល់ការប្រើអាវុធយុទ្ធសាស្ត្រទំនើបៗដើម្បីវាយលុក និងការពារខ្លួនដោយអាវុធនុយក្លេអ៊ែរ ជាមួយនិងបច្ចេកវិទ្យាយោធាថ្មីចុងក្រោយរបស់ខ្លួន។

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ NEW START ព្រមជាមួយនិងការប្រកាសថា ប្រព័ន្ធយុទ្ធសាស្ត្រថ្មីមួយត្រូវបានដាក់ចេញលើកាតព្វកិច្ចប្រយុទ្ធ ហើយបានគំរាមថានឹងបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ។

ជារឿយៗ ទីក្រុងមូស្គូនិយាយថាខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែនៅក្នុងករណីដែលបូរណភាពទឹកដីរបស់រុស្ស៊ីត្រូវបានគំរាមកំហែងប៉ុណ្ណោះ ប៉ុន្តែមនុស្សជំនិតរបស់លោក ពូទីន ដូចជាលោក ឌីមីទ្រី ម៉េតវ៉េដេវ ម្តងហើយម្តងទៀតនិយាយថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់ទីក្រុងកៀវ ជាការប្រថុយនឹងមហន្តរាយពិភពលោកដោយសង្រ្គាមនុយក្លេអ៊ែរលើអ៊ុយក្រែន៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img