23.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

រាជរដ្ឋាភិបាល ផ្ដល់ថវិកា ៨ ពាន់លានរៀល ក្នុងមួយឆ្នាំដល់រដ្ឋបាលក្រោមជាតិ លើការគ្រប់គ្រង សំរាម

- Advertisement -spot_img

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានទម្លាក់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៨ ពាន់លានរៀល ក្នុង១មួយឆ្នាំ (ពីឆ្នាំ ២០១៥-២០២២) ដល់ ២៨ ក្រុង ដើម្បីធានានូវការគ្រប់ គ្រង សំរាមសំណល់រឹងទីប្រជុំជនឱ្យបានប្រសើរឡើង។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានសមិទ្ធិផល ៥ ឆ្នាំរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះថា បច្ចុប្បន្នកម្ពុជាមានសំណល់រឹងសំរាមជាង ១ ម៉ឺនតោនក្នុង១ថ្ងៃ សំណល់សរីរាង្គប្រមាណ ៦០% សំណល់ផ្លាស្ទិកប្រមាណ ២០% និងសំណល់ទូរទៅប្រមាណ ១០ ភាគរយ។

សំណល់ ១០០ ភាគរយ មានសំណល់តែជាង ៥០ ភាគរយ ប៉ុណ្ណោះ ដែលបច្ចុប្បន្នត្រូវ បានយក ទៅចាក់ នៅទីលាន ក្រៅពីនោះត្រូវបានបោះចោលនៅតាមទីកន្លែងផ្សេងៗ ឬក៏បោះចូលនៅក្នុង ប្រភពទឹក ឬក៏ដុតនៅក្នុងបរិយាកាស។

នៅក្នុងមួយថ្ងៃៗ សំណល់ដែលត្រូវប្រមូលយកទៅចាក់សរុបប្រចាំថ្ងៃប្រមាណជា ៥ ៥១៧ តោន ខណៈ១ ឆ្នាំ ប្រមាណជាង ២ លានតោន។

នៅទូទាំងប្រទេសមានទីលានចាក់សំរាមសរុបចំនួន ២១៣ ក្នុងនោះ ទីលានដែលជា កម្មសិទ្ធិរដ្ឋសរុប មានចំនួន ១៤២ ស្មើ នឹង ៦៦,៦ ភាគរយ និងកម្មសិទ្ធិឯកជនចំនួន ៧០ ស្មើនឹង ៣៧,៧ ភាគរយ។

បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន កំពុងសហការបច្ចេកទេស ក្រោមជំនួយ របស់ធនាគារអភិវឌ្ឍ អាស៊ី និងធនាគារ អភិវឌ្ឍពិភពលោក ក្នុងការសាងសង់ទីលានចាក់សំរាម ដែលមានអនាម័យ និងបច្ចេកទេស។

ក្នុងកិច្ចការងារ នៃការគ្រប់គ្រងសំរាមនេះដែរ រាជរដ្ឋាភិបាលបានទម្លាក់សាច់ប្រាក់ ប្រចាំឆ្នាំ គឺចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២២ គឺនៅក្នុងថវិកាក្នុងរង្វង់ ៨ ០០០ លានរៀល ក្នុង១ ឆ្នាំ ទៅដល់រដ្ឋបាលក្រុងទាំង ២៨ ក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្ត ទៅលើផែនការ នៃការសម្អាត ទីក្រុងប្រជុំជន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img