23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

របៀបប្ដូរបទចោទប្រកាន់ចោរប្លន់ ៣នាក់ ពីធ្ងន់មកស្រាល តើជាកត្តាអ្វី ??

- Advertisement -spot_img

ភ្នំពេញ ៖ លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចកែប្រែបទចោទប្រកាន់លើក្រុមចោរប្លន់ ចំនួន ៣នាក់ ពីធ្ងន់មកស្រាល ដើម្បីឆាប់បានចេញពីគុក។

លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត បានប្តូរបទចោទប្រកាន់លើក្រុមលោកចោរ ទី១.ឈ្មោះ ហេង សុខលី (ហៅ តឿ), ទី២.ឈ្មោះ យ៉េង ឌីណា និងទី៣.ឈ្មោះ សុខ ដា ពីបទ លួចមានស្ថានទម្ងន់ យោងមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋត្រូវជាប់គុកពី៣ឆ្នាំ ទៅ១០ឆ្នាំ ទៅជាបទលួចធម្មតា តាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ ជាបទល្មើសមជ្ឈិមដោយអនុវត្តទោសត្រឹមតែ ១៨ខែតែប៉ុណ្ណោះ។

ការសម្រេចប្រាកដដោយឆន្ទានោះសិទ្ធិរបស់លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ត្រូវបានមហាជនចូលរួមអបអរសាទរជាខ្លាំង ដោយសារលោកចៅក្រមមានព្រហ្មវិហារធម៌ចំពោះក្រុមលោកចោរ ដើម្បីផ្ដល់ឱកាសដល់ក្រមលោកចោរឆាប់បានវិលទៅរស់នៅក្នុងសហគមន៍ ឬអាចនឹងប្រកបមុខរបររបស់ពួកគាត់យ៉ាងរលូន និងឆាប់រហ័សវិញ។

សូមជម្រាបជូនថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមលោកចោរ ដែលមានសំណាងទាំង៣នាក់ខាងលើ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីរងគ្រោះឈ្មោះ យ៉ា ធារី៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img