(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ នាវេលាម៉ោង ១១:០០នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវមិត្តភាព ត្រង់ចំណុចចំណោតចុះអូរ២ ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ស្ទូច ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-1512 អ្នកបើកបរឈ្មោះ ឡូ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបរ និងរួមដំណើរឈ្មោះ យុគ ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងពីរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បើកបរមានទិសដៅពី ជើងទៅ ត្បូង លុះមកដល់ចំណុចកេីតហេតុខាងលេី រថយន្ត ចុះចំណោតបានបុករះ ប៉ះរថយន្ត១គ្រឿង (ខូចខាតតិចតូច ម្ចាស់រថយន្តសុំបញ្ចប់យកទៅជួសជុលខ្លួនឯង) បន្ទាប់មកបុកម៉ូតូ ១គ្រឿង ម៉ាក SCOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GL-7055 បេីកបរដោយឈ្មោះ JEAN CHARLES ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៥/៨/១៩៤៦ (អាយុ៧៦ឆ្នាំ) ជនជាតិកាណាដា រួមដំណើរដោយ មនុស្សស្រី ១នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវជាប្រពន្ឋ អ្នកបើកបរម៉ូតូ អ្នកទាំងពីរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នា រួចជ្រុលទៅបុកផ្ទះកំពុងសាងសង់នៅជាប់ផ្លូវ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបណ្តាលឱ្យមនុស្សចំនួន ៤នាក់ (ប្រុស៣,ស្រី១)ស្លាប់នៅកន្លែងកើតហេតុ៖
១-ឈ្មោះ ឡូ ភេទប្រុស អ្នកបើកបររថយន្ត HIYANDAI
២-ឈ្មោះ យុគ ភេទប្រុស អ្នករួមដំណើរលើរថយន្ត
៣-ឈ្មោះ JEAN CHARLES ភេទប្រុស ជនជាតិកាណាដា អ្នកបើកបរម៉ូតូ SCOPY
៤- ឈ្មោះ ភេទស្រី ពុំស្គាល់អត្តសញ្ញាណ អ្នករួមដំណើរលើម៉ូតូ។
ក្រោយកើតហេតុ វត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕
ដោយ៖ គីរីដងរែកច្បាស់ដូចថ្ងៃ