24 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

រថយន្ត Prius ឆ្លងឆរន្តអគ្គីសនីឆាបឆេះទាំងស្រុងនៅលើស្ពានស្ទឹងមានជ័យ

- Advertisement -spot_img

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្ត Toyota Prius មួយគ្រឿង ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងកើតមានអគ្គិភ័យឆាបឆេះរថយន្តខាងលើគឺ មានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-0755 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើតមកលិច ឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលេងរួច ។

ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីប្រអប់ក្បាលរថយន្តជាខ្លាំង ទើបតៃកុងរថយន្តចុះពីលើរថយន្តស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីដែលយកមកពន្លត់ភ្លើងបាន ទើបអគ្គិភ័យបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ រហូតស្ទើរអស់ទាំងស្រុង ទើបរថយន្តបង្ការ សង្គ្រោះអគ្គិភ័យចំនួន ១គ្រឿងចុះមកដល់និងធ្វើការតទុយោទឹកបាញ់រថយន្តខាងលើឲ្យវារលត់ទៅវិញជាស្ថាពរ ។

សមត្ថកិច្ចបានឲ្យដឹងដែរថា ក្នុងករណីអគ្គិភ័យដែលឆាបឆេះរថយន្ត Toyota Prius ១គ្រឿងខាងលើនេះ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកខឿនផ្លូវ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តបង្កតែម្ដង តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងផងដែរ។

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img