26 C
Phnom Penh
Friday, September 20, 2024
- Advertisement -spot_img

រដ្ឋលេខាធិការក្រសួងការពារជាតិ៖ ការគិតគូ និងគាំទ្រពីសំណាក់សម្តេច ទៀ បាញ់ ធ្វើឲ្យស្ថានភាពយោធិននារី នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរ

- Advertisement -spot_img

ភ្នំពេញ ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ដោយមានការគិតគូរ និងគាំទ្រពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថានភាពយោធិននារី នាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរ បើប្រៀបធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដូចជាការផ្តល់ឱកាសការងារ ដល់យោធិននារី តម្លើងតួនាទី ឋានន្តរស័ក្ក ស្របតាមបទពិសោធន៍ការងារ។

ការលើកឡើងនេះ លោកស្រី បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាព សិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២២- ២០២៦ នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ ដោយមានអ្នកចូលរួមពីបណ្តាលក្រុមការងារយេនឌ័រ នៅចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។

លោកស្រី បានលើកឡើង «ក្រសួងការពារជាតិបានរៀបចំផែនការ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងកងយោធពលខេមិន្ទឆ្នាំ២០១៦-២០២០ ផែនការយុទ្ធសាស្រ្តនេះ រៀបចំឡើងដើម្បីជំរុញនិងធានា ឲ្យមានសមភាពយេនឌ័រ ធ្វើឲ្យមានការកែប្រែលើវិសមភាពយេនឌ័ររវាងនារីនិងបុរស ធ្វើឲ្យមានការកែប្រែរវាងនារីនិងបុរស ក្នុងការអនុវត្តន៍កាងារ ការទទួលបានឋានន្តរស័ក្ត តួនាទី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដែលការផ្តល់លទ្ធភាពដល់ការលើកំពស់ស្ថានភាព និងសម្ថភាពរបស់យោធិននារី ក្នុងការបំពេញការងារស្នូលនៅក្នុងអង្គភាព ដើម្បីឆ្លើយតបនិងសមភាព និងសមធ៌ម យេនឌ័រ និងដើម្បីបង្កើនឲ្យមានការចូលរួម កាន់តែប្រសើរថែមទៀត រវាងនារីនិងបុរស ក្នុងកងយោធពលខេមរភូមន្ទិ»។

ក្នុងសិក្ខាសាលានេះដែរ លោកស្រីប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ និងយោធិននារី នៃកងយោធពលខេមរភូមិន្ទទាំងអស់ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត បន្ទាប់ពីសម្តេចតេជោ តាមរយៈការបោះឆ្នោត។

សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងមានគោលបំណងសំខាន់ ដើម្បីពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២២-២០២៦ ដែលជាវេទិកាដ៏មានសារៈសំខាន់ ដោយសិក្ខាកាម នៃអង្គសិក្ខាសាលាទាំងមូល បានចូលរួមពិគ្រោះយោបល់ ពិភាក្សាផ្លាស់ប្តូរយោបល់ចែករំលែកទៅវិញទៅមក នូវពុទ្ធិ ការយល់ដឹង បទពិសោធន៍ ក៏ដូចជាចូលរួមផ្តល់នូវអនុសាសន៍ ដើម្បីជាធាតុចូលសំដៅ ឲ្យផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ ដាក់ចេញគឺឆ្លើយតបជាមួយបរិបទ ជាក់ស្តែងក្នុងការអនុវត្តការងារ ក្នុងកងយោធពលខេមរភូមិន្ទ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img