ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ បន្តសហការឧបត្ថម្ភគាំទ្រ ក្នងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានការរីកចម្រើនលូតលាស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្តី បែបនេះ ក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣. រៀបចំឡើងដោយ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ សហការជាមួយក្រុមហ៊ុន វឌ្ឍន: ប៊្រូវើរី ដោយមានការផ្សាយ ផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រូវើរី ។
ដោយគិរីដងរែក