36.3 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

រដូវរងាជាអាវុធយុទ្ធសាស្រ្តសំលាប់អ៊ុយក្រែន

- Advertisement -spot_img

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារទី២៩ខែវិច្ឆិកានេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានចេតនាប្រើប្រាស់ទឹកកក និងព្រិល ដើម្បីផលប្រយោជន៍របស់គាត់នៅលើសមរភូមិ ហើយប្រឆាំងជនស៊ីវិលអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងរដូវរងា ទាំងគ្មានថាមពលសម្រាប់កម្តៅ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg
នោះហើយជាមូលហេតុដែលសម្ព័ន្ធមិត្តរបស់ណាតូ កំពុងបង្កើនការគាំទ្រដល់អ៊ុយក្រែន។ លោក Stoltenberg បាននិយាយបែបនេះ មួយថ្ងៃមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុង ប៊ុយការ៉េស ប្រទេសរ៉ូម៉ានី។

លោក Stoltenberg និយាយថា “ឥឡូវ លោកប្រធានាធិបតីពូទីន កំពុងព្យាយាមប្រើរដូវរងា ជាអាវុធនៃសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះពិតជាគួរឲ្យរន្ធត់ ហើយយើងត្រូវត្រៀមខ្លួនសម្រាប់ការវាយប្រហារបន្ថែមទៀត”។

រដ្ឋមន្ត្រីការបរទេសមកពីប្រទេស Nordic និងបាល់ទិកចំនួនប្រាំពីរ បានធ្វើទស្សនកិច្ចនៅទីក្រុង កៀវ កាលពីថ្ងៃចន្ទ ហើយបានសន្យាថា នឹងបញ្ជូនម៉ាស៊ីនភ្លើង សម្លៀកបំពាក់រដូវរងា និងអាហារ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ដែលកំពុងទប់ទល់នឹងសីតុណ្ហភាពនៅសប្តាហ៍ក្រោយ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា ទាហានរុស្ស៊ីកំពុងរៀបចំការវាយប្រហារថ្មីទៀត។ លោកព្រមានថា “ដរាបណាពួកគេមានមីស៊ីល ពួកគេនឹងមិនឈប់ឡើយ។ សប្តាហ៍ខាងមុខ អាចពិបាកដូចសប្តាហ៍ដែលបានកន្លងផុតទៅ”៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img