យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បាននិយាយថា ជនជាតិអ៊ុយក្រែនពីរនាក់ត្រូវបានចាប់ខ្លួនពីបទរៀបចំផែនការបំផ្ទុះខ្សែថាមពល និងរោងចក្រនុយក្លេអ៊ែរចំនួនពីរនៅក្នុងប្រទេសរុស្ស៊ី។
សហរដ្ឋអាមេរិកកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនិម្មិតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនជាមួយមន្ទីរបញ្ចកោណ ដោយនិយាយថា ខ្លួនរំពឹងថាកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍នឹងផ្តោតលើការការពារដែនអាកាស គ្រាប់រំសេវ និងការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនលើយន្តហោះចម្បាំង F-16 ។
អ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៣៦ គ្រឿង ដែលរុស្ស៊ីធ្លាប់វាយប្រហារតំបន់នានានៅភាគខាងលិចអ៊ុយក្រែន។
រុស្ស៊ីបានប្រើប្រាស់ការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត រួមទាំងការវាយប្រហារដែលពាក់ព័ន្ធនឹងការធ្លាក់យន្តហោះគ្មានមនុស្សបើកចូលទៅក្នុងគោលដៅបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែន។
ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់គាត់បានចាប់ផ្តើមដកខ្លួនចេញពីទីក្រុង Bakhmut របស់អ៊ុយក្រែនហើយ។
លោក Prigozhin បាននិយាយថា យោធារុស្ស៊ីនឹងចូលមកជំនួសកងកម្លាំង Wagner ហើយអង្គភាពរបស់គាត់នឹងបញ្ចប់ការដកទ័ពរបស់ពួកគេនៅថ្ងៃទី 1 ខែមិថុនានេះ។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




