20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

យោធាមីយ៉ាន់ម៉ាដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នបន្ត

- Advertisement -spot_img

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក ម្យីន ស្វី នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន នឹងត្រូវបន្តពន្យារពេល ៦ខែបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ។

របបយោធាដែលកំពុងគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី បានសំរេចពន្យារពេលបោះឆ្នោតសកល និងបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន។

ស្របពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា ក៏បានប្រកាសពីការពន្យារពេលរៀបចំការបោះឆ្នោតផងដែរ ដោយលើកហេតុផលថា ស្ថានភាពនៅក្នុងប្រទេសបច្ចុប្បន្ននៅមិនទាន់វិលត្រឡប់មករកភាពប្រក្រតីវិញទេ។

ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានសម្រេចបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នរយៈពេល ៦ខែបន្ថែមទៀត ក៏ដូចជាពន្យារពេលការបោះឆ្នោត ដែលដំបូងឡើយ របបយោធាបានសន្យាថា នឹងរៀបចំឡើងនៅក្នុងខែសីហានេះ។

ប្រភព The Guardian ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img