31 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

យោងតាមប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បាននិយាយថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន

- Advertisement -spot_img

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Grossi បាននិយាយថា អ្នកការទូតរុស្ស៊ីនៅទីក្រុង វីយែន បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថាបុគ្គលិកបានបន្តការងាររបស់ពួកគេ ហើយកម្រិតវិទ្យុសកម្ម “នៅតែធម្មតា”។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុប និងមានម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរចំនួន 6 ក្នុងចំណោម 15 របស់អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

មានរបាយការណ៍របស់ពលរដ្ឋអ៊ុយក្រែនបានបិទផ្លូវដែលនាំទៅដល់រោងចក្រថាមពលដោយវីដេអូត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីជនជាតិអ៊ុយក្រែនកំពុងសាងសង់ការបិទផ្លូវបណ្តោះអាសន្ននៅជិតទីក្រុង Energodar ជាកន្លែងដែលរោងចក្រ Zaporizhzhia ស្ថិតនៅ។

ប្រភពដោយ៖ Yahoo news
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img