25.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

យុទ្ធសាស្ត្រប្រយុទ្ធរបស់អ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល

- Advertisement -spot_img

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា យុទ្ធសាស្ត្រប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ, កងកម្លាំងអ៊ុយក្រែនកំពុងបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់លំនៅដ្ឋាន រួមទាំងសាលារៀន និងមន្ទីរពេទ្យ ក៏ដូចជាបើកការវាយប្រហារពីទឹកដីដែលមានប្រជាជនរស់នៅ ផងដែរ។

អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnès Callamard បាននិយាយថា “យើងបានចងក្រងឯកសារ ដែលកងកម្លាំងអ៊ុយក្រែនកំពុងដាក់ជនស៊ីវិលឲ្យប្រឈមនឹងហានិភ័យ និងបំពានច្បាប់សង្រ្គាម នៅពេលពួកគេប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជន ហើយការស្ថិតក្នុងទីតាំងការពារ មិនបានធ្វើឲ្យយោធាអ៊ុយក្រែន គោរពច្បាប់មនុស្សធម៌អន្តរជាតិនោះទេ”។

អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnès Callamardក្នុងពេលជាមួយគ្នានោះ អង្គការនេះបានសង្កត់ធ្ងន់ថា ការរំលោភច្បាប់មនុស្សធម៌ដោយអ៊ុយក្រែន មិនបង្ហាញភាពត្រឹមត្រូវចំពោះអ្វីដែលខ្លួនហៅថា ការវាយប្រហារដោយមិនរើសមុខរបស់រុស្ស៊ីឡើយ។

អង្គការលើកលែងទោសអន្តរជាតិបានបន្ថែមថា “គ្រប់ភាគីនៃជម្លោះ ត្រូវតែបែងចែកឲ្យច្បាស់រវាងគោលដៅយោធា និងវត្ថុស៊ីវិលគ្រប់ពេលវេលា ហើយចាត់វិធានការប្រុងប្រយ័ត្នដែលអាចធ្វើទៅបាន រួមទាំងជម្រើសនៃអាវុធផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល”៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img