ប្រទេសចិនអាចយកឈ្នះលើកោះតៃវ៉ាន់ ដោយមិនចាំបាច់បាញ់អស់សូម្បីមួយគ្រាប់ ប្រសិនបើប្រឈមមុខដាក់គ្នាផ្នែកយោធា ។
ទីក្រុងប៉េកាំងទំនងជានឹងជ្រើសរើសយកយុទ្ធសាស្ត្រផ្សេង ជាជាងការប្រឈមមុខដាក់គ្នាផ្នែកយោធា ហើយយុទ្ធសាស្ត្រដែលចិនព្យាយាមធ្វើឲ្យតៃវ៉ាន់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ គឺធ្វើការបិទផ្លូវទាំងអស់ដូចជា ដែនអាកាស និងផ្លូវសមុទ្រជាដើម ។
“ប្រទេសចិនមាននាវាចម្បាំង និងយន្តហោះ ក៏ដូចជាមីស៊ីលវាយលុកច្រើនដូច្នេះរដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន គួរ តែ បង្កើន ការផលិត សព្វាវុធ ក៏ដូចជា ការ កាត់បន្ថយ ទ្វេដង លើ ការផ្តល់ អាវុធ ដល់ ក្រុង តៃប៉ិ” ។
ទន្ទឹមនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ចិន រួមទាំងលោកប្រធានាធិបតី Xi Jinping បានអះអាងម្តងហើយម្តងទៀតថា ជម្រើសយោធាទាក់ទិននឹងកោះតៃវ៉ាន់ គឺមិនស្ថិតនៅក្នុងយុទ្ធសាស្ត្រ ឬនៅលើតុអនុវត្តរបស់ចិនឡើយ ។
លោក Xi ក៏បានប្ដេជ្ញាប្រឆាំងនឹងកំណែទម្រង់គាំទ្រឯករាជ្យភាពនៅកោះតៃវ៉ាន់ផងដែរ ពោលបន្ទាប់ពីមួយសប្តាហ៍ ដែលសភារបស់ចិនបានប្រគល់អាណត្តិទី ៣ ដល់លោក Xi បន្តធ្វើជាប្រធានាធិបតី ។
តៃវ៉ាន់មានឯករាជ្យពិតប្រាកដតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលភាគីចាញ់ក្នុងសង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅកាន់កោះនេះ និងបានបង្កើតរដ្ឋបាលរបស់ខ្លួន ហើយប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ៕




ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




