22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

យុទ្ធនាកាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧

- Advertisement -spot_img

កំឡុងពេលយុទ្ធនាកាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលមានគណបក្ស នយោបាយ ចំនួន ១៨ ចូលរួមប្រកួតប្រជែង គណបក្សនីមួយៗបានចាប់ផ្តើមហែក្បួនឃោសនាតាមកាលវិភាគ និងទីតាំង រៀងៗ ខ្លួន ចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែក្នុងចំណោម១៨គណបក្សមានតែគណបក្ស ពីរមិនប្រកាស បេក្ខភាព នាយករដ្ឋមន្ត្រី។

ចំពោះគណបក្សខ្មែររួបរួមជាតិដែលឈរនៅលំដាប់លេខរៀងទី៤នៅក្នុងសន្លឹកឆ្នោត គណបក្សនេះ មាន គោលនយោបាយអទិភាពមួយចំនួនដូចជា៖
១.ធានាសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្ស ដើម្បីប្រជាពលរដ្ឋ
២.យុត្តិធម៌សង្គម នីតិរដ្ឋ សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស
៣.ប្រជាពលរដ្ឋជាម្ចាស់កសាងរដ្ឋទំនើប សង្គមស៊ីវិល័យថ្លៃថ្នូរ
៤.អភិវឌ្ឍន៍ប្រកបដោយចីរភាព និងជីវភាពពលរដ្ឋធូរធារ
៥. ប្រជាធិបតេយ្យសេរី កណ្ដាលនិយម សន្តិសហវិជ្ជមាន។

លោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ បានថ្លែងថា គណបក្សខ្មែររួបរួមជាតិ មិន ប្រកាស បេក្ខភាព នាយករដ្ឋមន្ត្រីជាមុនក៏ដោយ ក៏វាមិនប៉ះពាល់អ្វីដល់ប្រជាប្រិយភាព ឬដំណើរការកម្មវិធី ដល់ គណបក្ស ដែរ ព្រោះគណបក្សគិតថា ជាធម្មតាប្រធានគណបក្សតែងតែឡើងជាបេក្ខជន នាយករដ្ឋមន្ត្រី ស្វ័យប្រវត្តិ។
លោកបញ្ជាក់ថា៖ «យើងអត់មានការតែងតាក់ទេអញ្ចឹងហ៎! បេក្ខភាពនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែតែ យើងគិតថា ធម្មតា ប្រធានគណបក្សឡើងជាស្វ័យប្រវត្តិជាបេក្ខជននាយករដ្ឋមន្ត្រី ប្រសិនជាយើង មានសំឡេង ឈ្នះ ឆ្នោត»។

យ៉ាងណាមិញនៅក្នុងការបោះឆ្នោតអាណត្តិទី៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅលំដាប់ លេខរៀងទី១១ នៅក្នុងសន្លឹកឆ្នោត។ ដោយគណបក្សប្រកាន់ខ្ជាប់នូវ គោលនយោបាយចំនួន១១ចំណុច ជាអទិភាពក្នុងចំណោម១២៥ចំណុចតាក់តែង នៅក្នុងសៀវភៅបៃតង ដែលបែងចែកជា៤ផ្នែកធំៗ ទី១ ផ្តោត លើ បង្រួបបង្រួមជាតិ ទី២ ផ្តោតទៅលើការកសាង និងអភិវឌ្ឍជាតិ ទី៣ ផ្តោតលើការពារជាតិ និង សន្តិសុខ ជាតិ ទី៤ផ្តោតលើកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានចាត់ទុកផលប្រយោជន៍ជាតិជាធំ អត់គិតរឿងបក្សពួកអីទេ។ ហើយចំណុចទី២បញ្ឈប់ការរើសអើងនយោបាយ កុំឱ្យមានបក្សពួកនិយម និង១ចំណុចទៀត គឺយើងលុប បំបាត់ អំពើពុករលួយជាប្រព័ន្ធ»។

ស្រ្តីមួយរូបទៀត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧នេះ គឺ លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី។ ដែលគណបក្សស្ត្រីដើម្បីស្ត្រី បង្កើតឡើងនៅ ឆ្នាំ ២០១៩ ហើយក៏ជា លើក ទី១ដែលគណបក្សបានចូលរួមឈរឈ្មោះបោះឆ្នោត។ លោកស្រី ស៊ឹង សុធី ត្រូវបាន សមាជិកបក្ស ផ្ដល់សេចក្ដីទុកចិត្ត ឱ្យឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី។

បើតាមលោកស្រី ស៊ឹង សុធី គោលនយោបាយរបស់គណបក្សស្ត្រីដើម្បីស្ត្រី គឺផ្ដោតសំខាន់លើការលើក តម្កើង ស្ត្រី ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ខណៈបេក្ខជនជាស្ត្រីនៃគណបក្សនេះ មានរហូតចំនួន១២១នាក់ក្នុងចំណោមបេក្ខជនសរុប១៥២នាក់។

ចំពោះគណបក្សកាន់អំណាចវិញបានប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីពីររូប គឺលោកហ៊ុន សែន និង កូនប្រុសច្បងរបស់គាត់ លោក ហ៊ុន ម៉ាណែត នៅក្នុងការ បោះឆ្នោតអាណត្តិទី៧ ហើយគណបក្ស ប្រជាជនឈរលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត។

លើសពីនេះ គជប ក៏បានបណ្តុះបណ្តាល និងប្រជុំជាមួយគណបក្សនយោបាយនានារួចរាល់ហើយដែរ ចំពោះកិច្ចការណាដែលត្រូវធ្វើ និងមិនត្រូវធ្វើអំឡុវពេលឃោសនាបោះឆ្នោត។ ហើយក៏គណបក្សណាមួយ ដែលចង់ស្នើឱ្យ គជប ជួយត្រួតពិនិត្យខ្លឹមសារនៃការឃោសនា ក៏ គជប នឹងសហការ។

ជាធម្មតាគេតែងតែ ប្រកាស បេក្ខភាព នាយក រដ្ឋមន្ត្រី ជាមុន ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការពិនិត្យមើល អំពីលក្ខណៈសម្បត្តិ របស់ បេក្ខជន នោះ។ ដោយឡែកចំពោះគណបក្សណាដែលមិនប្រកាសបេក្ខជននាយករដ្ឋមន្ត្រីជាមុន អាច បណ្តាល ឱ្យ ម្ចាស់ ឆ្នោតបាត់បង់ព័ត៌មានអំពីបេក្ខជននោះថាតើមកពីណា ហើយមានលក្ខណៈសម្បត្តិ បែប ណា ជាហេតុ ធ្វើឱ្យម្ចាស់ឆ្នោតពិបាកក្នុងការសម្រេចចិត្ត។

បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសចេញក្នុងចំណោមសមាជិករដ្ឋសភា ដែលបានជាប់ឆ្នោត នៃគណបក្ស ដែលឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បើតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមាន សញ្ញាតិខ្មែរពីកំណើត អាយុ២៥ឆ្នាំឡើងទៅ មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា ហើយត្រូវមាន សិទ្ធិ បោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ ជាពិសេសមានការតែងតាំង ពីគណបក្ស នយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោត»។

ទន្ទឹមនេះ មាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា «វរជនដែលនឹងត្រូវទទួលបាន ការ ចាត់ តាំង ជានាយករដ្ឋមន្ត្រីនេះ គឺត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ ដែលខុសពី តំណាងរាស្ត្រ ធម្មតាអាចមានសញ្ជាតិ២ ឬច្រើនបាន៕


ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img