29.1 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

យប់មិញនេះ Apple ប្រកាសបង្ហាញផលិតផលថ្មីចំនួន៣ ដោយក្នុងនោះ iPhone 14 មានរហូតដល់ ៤ម៉ូឌែល

- Advertisement -spot_img

(បរទេស)៖ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ក្រុមហ៊ុន Apple បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយដែលមានឈ្មោះថា «Far Out» ដើម្បី ប្រកាសបង្ហាញផលិតផលថ្មីរបស់ខ្លួន ដោយក្នុងនោះផលិតផលធំៗចំនួន៣ត្រូវបានប្រកាសបង្ហាញជាផ្លូវការ គឺ iPhone 14, នាឡិកាដៃឆ្លាតវៃជំនាន់ថ្មី និងកាសឥតខ្សែ AirPods ជំនាន់ថ្មី។

សម្រាប់ iPhone 14 ត្រូវបាន Apple ប្រកាសបង្ហាញចំនួន ៤ម៉ូដែលផ្សេងគ្នាគឺ iPhone 14, iPhone 14 Plus, iPhone 14 Pro និង iPhone 14 Pro Max ខណ:ដែល Apple Watch មាន៣ម៉ូដែលផ្សេងគ្នាគឺ Watch Series 8, Watch Ultra និង Watch SE ហើយចំពោះកាសឥតខ្សែ AirPods Pro វិញគឺមានតែមួយម៉ដែលប៉ុណ្ណោះគឺ AirPods Pro 2nd generation។

សម្រាប់ iPhone 14 និង 14 Plus ត្រូវបានក្រុមហ៊ុន Apple បំពាក់មកជាមួយនឹងឈីប A15 Bionic (5 nm) ប៉ុន្តែថាមពល និងល្បឿនលឿនជាងមុន និងមុខងារថ្មីមួយទៀតគឺ satellite messaging ដែលប្រើសម្រាប់ទំនាក់ទំនងនៅពេលមានគ្រាអាសន្ន (Emergency SOS – SMS sending/receiving) ។ ចំណែក iPhone 14 Pro និង iPhone 14 Pro Max បំពាក់នូវឈីប Apple A16 Bionic (4 nm) និងមានមុខងារ satellite messaging ដូចគ្នា ហើយ iPhone 14 ទាំង៤ម៉ូដែលនេះគឺអាចប្រើប្រាស់ multiple eSIMs បាន ប៉ុន្តែប្រើបានតែនៅអាមេរិក។

សម្រាប់ iPhone 14 និង 14 Plus គឺមាន៥ពណ៌ ដូចជា Midnight, Purple, Starlight, Blue និង Red ចំណែក iPhone 14 Pro និង iPhone 14 Pro Max គឺមាន៤ពណ៌ ដូចជា Space Black, Silver, Gold, Deep Purple។

គ្រប់ផលិតផលទាំងនេះក្រុមហ៊ុន Apple នឹងបើកឱ្យធ្វើការបញ្ជាទិញទុកមុននៅប្រហែលជាពីរសប្ដាហ៍បន្ទាប់ទៀត ហើយនឹង ចាប់ផ្ដើម ដឹកជញ្ជូននៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ៕

ប្រភព CNET ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img