29.1 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

យន្តហោះចម្បាំងរុស្ស៊១គ្រឿងទៀត ធ្លាក់ចំអគារលំនៅឋាន បណ្តាល ឱ្យពីឡុត២នាក់ បាត់បង់ជីវិត

- Advertisement -spot_img

(មូស្គូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ យន្តហោះយោធារុស្ស៊១គ្រឿង បានធ្លាក់ទៅចំអគារលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង អៀរគូតស្កិ៍ (Irkutsk) នៃតំបន់ស៉ីបេរីរបស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យពីឡុត២នាក់បាត់បង់ជីវិត។ វាគឺជាឧបទ្ទហេតុស្រដៀងគ្នាលើកទី២ ក្នុងរយៈពេលត្រឹម៦ថ្ងៃប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងប្រភេទ ស៊ូខូយ (Sukhoi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

អភិបាលទីក្រុងអៀរគុតស៍ លោក អ៉ីហ្គ័រ កូបហ្សេវ (Igor Kobzev) បានឱ្យដឹងថា យន្តហោះចម្បាំង Sukhoi Su-30 មួយគ្រឿង ដែលស្ថិតក្នុងការហោះហើរសាកល្បង បានធ្លាក់ទៅបុកចំលំនៅឋានមួយខ្នង ដែលមានកម្ពស់២ជាន់។ លោក កូបហ្សេវ ក៏បានបង្ហោះឃ្លីបវីដេអូបង្ហាញពីសកម្មភាព ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ នៅកន្លែងកើតហេតុផងដែរ។ បើតាមលោកអភិបាលក្រុង ពុំមានអ្នកនៅលើដីរងគ្រោះថ្នាក់នោះទេ ប៉ុន្តែពីឡុតយន្តហោះទាំង២នាក់ បានស្លាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍មុន យន្តហោះចម្បាំង Sukhoi មួយគ្រឿងទៀតគឺ Su-34 បានធ្លាក់ទៅចំអគារអាផាតមិន១កន្លែង ស្ថិតក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងប្រទេសរុស្ស៉ី ក្បែរព្រំប្រទល់អ៊ុយក្រែន ហើយមនុស្សយ៉ាងហោច១៥នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ ប៉ុន្តែពីឡុតយន្តហោះ បានចុចបាញ់កៅអីលោតចេញទាន់ពេលវេលា៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img