32.5 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

ម្ចាស់ក្លិប Chelsea នៅតែ ប៉ង ចង់នាំ Ronaldo នៅពេលបើកទីផ្សារ ក្នុងខែមករា

- Advertisement -spot_img

ម្ចាស់ក្លិបតោខៀវ Chelsea លោក Boehly នៅ តែ បង្ហាញ ការ ចាប់អារម្មណ៍លើ កីឡាករវ័យ ៣៧ ឆ្នាំ Ronaldo នៅពេល បើក ទីផ្សារ នៅ ខែមករា ខាងមុខ នេះ។

យោងតាមសារព័ត៌មាន dailymail មហាសេដ្ឋីអាមេរិករូបនេះ នៅ តែ បន្តការចាប់អារម្មណ៍លើ Ronaldo នៅពេលទីផ្សារ ដោះដូរកីឡាករនឹង បើក នៅ ខែមករាដើមឆ្នាំក្រោយ នេះ ខណៈដែលក្រុម Manchester United ក៏កំពុងសម្លឹងរកវិធីដើម្បីបញ្ចេញកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។

សេដ្ឋីសញ្ជាតិ អាមេរិក ម្ចាស់ក្លិប Chelsea ក៏ ចង់នាំ ខ្សែប្រយុទ្ធ ជម្រើស ជាតិ ព័រទុហ្កាល់កាលពី រដូវក្តៅមុន ប៉ុន្តែមានការប្រឆាំងពីអតីតគ្រូបង្វឹក លោក Thomas Tuchel។
វាត្រូវមើលថាតើ លោក Graham Potter ដែលជាអ្នកជំនួស លោក Tuchel នឹងបើកចំហក្នុងការចុះហត្ថលេខាលើ Ronaldo ដែរឬទេ?៕

ប្រភព dailymail ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img