29.1 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ម៉ាលី ជាផ្លូវផ្គត់ផ្គង់អាវុធសម្រាប់សង្រ្គាមនៅអ៊ុយក្រែនល្អបំផុត

- Advertisement -spot_img

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានព្យាយាមលាក់បាំងការស្វែងរកបរិក្ខារយោធាពីបរទេសសម្រាប់ផ្គត់ផ្គង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន និងកំពុងសម្លឹងឃើញការប្រើប្រាស់ប្រទេសម៉ាលីជាផ្លូវដឹកជញ្ជូនអាវុធ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ក្រុមហ៊ុន Wagner ដែលកំពុងដឹកនាំការធ្វើសង្រ្គាមក្រោមការគាំទ្រពីកងទ័ពរុស្ស៉ី នៅអ៊ុយក្រែន មានចេតនាក្លែងបន្លំលិខិតស្នាមក្នុងការដឹកជញ្ជូនបរិក្ខារយោធា ឆ្លងកាត់តាម ប្រទេសម៉ាលី។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានថា Wagner កំពុងព្យាយាមដឹកជញ្ជូនសម្ភារៈដែលត្រូវបានទិញ សម្រាប់ផ្គង់ផ្គង់ សង្រ្គាមរបស់រុស្ស៉ី ដោយឆ្លងកាត់តាមប្រទេសម៉ាលី និងមានចេតនាក្លែងបន្លំលិខិតស្នាមលើជួញដូរនេះ»ហើយក្រុមហ៊ុន Wagner មានបំណង ទិញបរិក្ខារយោធាពីបរទេស ហើយប្រើប្រាស់ប្រទេសម៉ាលីជាភាគីទី៣ និងជាផ្លូវដឹកអាវុធនិងអង្គភាពមួយចំនួន នៅទូទាំងទ្វីបជាច្រើន ដែលត្រូវបានរកឃើញថាបាន ជួយគាំទ្រដល់ប្រតិបត្តិការយោធារបស់ Wagner ខណៈទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជាក់បន្ថែមជុំវិញការប៉ុនប៉ងប្រើប្រាស់ប្រទេសម៉ាលី ជាផ្លូវដឹកជញ្ជូនអាវុធ ក្នុងពេលឆាប់ៗនេះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img