27 C
Phnom Penh
Thursday, February 6, 2025
- Advertisement -spot_img

មេបញ្ជាការកំពូល ២រូប នៃក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ការពាររោងចក្រ Azovstal ត្រូវបញ្ជូនទៅកាន់រុស្ស៉ី ដើម្បីស៊ើបអង្កេត

- Advertisement -spot_img

(ឡុងដ៍)៖ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា មេបញ្ជាការកំពូល ២រូប នៃក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនដែលការពាររោងចក្រស្លដែក អាហ្សូវស្ដាល (Azovstal) នៃភាគអាគ្នេយ៍ទីក្រុងម៉ារីយូប៉ូល (Mariupol) ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី ដើម្បីស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអនុវត្តច្បាប់រុស្ស៉ីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានបញ្ជាក់ទៀតថា មេបញ្ជាការកំពូល ២រូប នៃក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនខាងលើ ដែលត្រូវបានផ្ទេរទៅកាន់ប្រទេសរុស្ស៉ី រួមមាន លោក ស៊ីវ៉ាតូស្លាវ ប៉ាឡាម៉ា (Svyatoslav Palamar) ជាមេបញ្ជាការរងនៃកងវរសេនាតូចអាហ្សូវ និងមេបញ្ជាការកងពលតូចម៉ារីនអ៊ុយក្រែនទី៣៦ លោក សឺហ៊ី វ៉ូលីនស្គី (Serhiy Volynsky)។

បើតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក ស៊ីវ៉ាតូស្លាវ និងលោក វ៉ូលីនស្គី ត្រូវបានផ្ទេរចេញពីតំបន់ដូណេត ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីការស៊ើបអង្កេត តែមិន ទាន់ព័ត៌មានអ្វីលម្អិតនោះទេ។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានឱ្យដឹងថាក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ក្នុងរោងចក្រអាហ្សូវស្ដាល ជាង ១,០០០នាក់ ត្រូវបានផ្ទេរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីស៊ើបអង្កេត៕

ប្រភព Reuters ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img