29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

មេបក្សកាន់អំណាចថៃ៖ លោក ថាក់ស៊ីន គ្រាន់តែចង់បានសន្តិភាពនៅព្រំដែនថៃ-មីយ៉ាន់ម៉ាទើបមានជំនួបជាមួយក្រុមប្រឆាំងរបបសឹក

- Advertisement -spot_img

មេដឹកនាំគណបក្សភឿថៃ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា បានចេញការពារឪពុករបស់ខ្លួន គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន សម្រាប់ការពិភាក្សាជាមួយក្រុមប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោយអះអាងថា លោក ថាក់ស៊ីន កំពុងលើកកម្ពស់សន្តិភាពនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយប្រើទំនាក់ទំនងផ្ទាល់ខ្លួន។



នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី១៥ឧសភា។ ថ្មីៗនេះលោក ថាក់ស៊ីន បានជួបតំណាងអង្គការជាតិកាឈិន និងរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ដើម្បីព្យាយាមដោះស្រាយជម្លោះប្រដាប់អាវុធដែលកំពុងបន្តនៅក្នុងប្រទេសជិតខាងភាគខាងលិចរបស់ប្រទេសថៃនេះបើយោងតាមការរាយការណ៍របស់ VOA ភូមា នៅថ្ងៃទី៦ឧសភា។ VOA ភូមាបានបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំនោះ លោកថាក់ស៊ីន តាមសេចក្តីរាយការណ៍បានជួបជាមួយមេដឹកនាំនៃក្រុមប្រឹក្សាស្ថាបនារដ្ឋសាន និងកងទ័ពរដ្ឋសាន។

ប្រភព The Star ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img