មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានសម្តែងការសោកស្ដាយចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើគណនី X ផ្លូវការរបស់គាត់កាលពីថ្ងៃសៅរ៍។
លោក Khamenei បានហៅការស្លាប់របស់លោក Sinwar ថាជាការបាត់បង់ដ៏ឈឺចាប់សម្រាប់ “រណសិរ្សតស៊ូ” ដែលសំដៅទៅលើបណ្តាញនៃភ្នាក់ងារក្នុងតំបន់ដែលគាំទ្រដោយអ៊ីរ៉ង់ រួមទាំងក្រុមហាម៉ាស់ ប៉ុន្តែបានប្តេជ្ញាថា ចលនានេះនឹងបន្ត។
លោកបាននិយាយដោយលើកឡើងពីមេដឹកនាំក្រុមហាម៉ាសមុនៗដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ រណសិរ្ស “មិនបានបញ្ឈប់ការរីកចំរើនរបស់ខ្លួនឡើយ បន្ទាប់ពីការទុក្ករបុគ្គលនៃឥស្សរជនល្បីល្បាញ” ។ “ដូចគ្នាដែរ វានឹងមិនធ្លាក់ចុះជាមួយនឹងការធ្វើទុក្ករកម្មរបស់ Sinwar នោះទេ។”
នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ ដែលបានថ្លែងទៅកាន់ប្រជាជាតិមូស្លីម និង “យុវជនដ៏ក្លាហាននៃតំបន់” លោក Khamenei បានសរសើរ Sinwar ដែលបានលះបង់ជីវិតរបស់គាត់ក្នុងការតស៊ូប្រឆាំងនឹងអ៊ីស្រាអែល ហើយបាននិយាយថា “អ្វីដែលតិចជាងការធ្វើទុក្ករកម្មនឹងក្លាយជាជោគវាសនាមិនសក្តិសម” សម្រាប់មេដឹកនាំក្រុមហាម៉ាស់។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា Sinwar ដែលត្រូវបានអ៊ីស្រាអែលជឿថាជាមេស្ថាបត្យករនៃការវាយប្រហារដ៏សាហាវឃោរឃៅកាលពីថ្ងៃទី 7 ខែតុលារបស់ក្រុមសកម្មប្រយុទ្ធដែលបានចាប់ផ្តើមសង្រ្គាមនៅហ្គាហ្សាត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលក្នុងអំឡុងពេលល្បាតតាមមូលដ្ឋាននៅ Rafah កាលពីថ្ងៃពុធ។ ក្រុមហាម៉ាសបានបញ្ជាក់ពីការស្លាប់របស់គាត់។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




