22.8 C
Phnom Penh
Monday, January 26, 2026
- Advertisement -spot_img

មីយ៉ាន់ម៉ា គ្រោងចាប់ផ្តើមអនុវត្តកាតព្វកិច្ច យោធា នៅខែមេសា ឆ្នាំនេះ

- Advertisement -spot_img

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានរាយការណ៍ កាលពីថ្ងៃអង្គារសប្តាហ៏នេះថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងចាប់ផ្តើម ការអនុវត្តកាតព្វកិច្ចយោធាលើយុវជន ចាប់ពីខែមេសា ឆ្នាំនេះតទៅ ហើយក៏នឹងតម្រូវឱ្យ អតីតពលទាហានដែលចូលនិវត្តន៍ ត្រឡប់មកបម្រើទ័ពវិញផងដែរ។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានប្រកាសច្បាប់ស្ដីពីការអនុវត្តកាតព្វកិច្ចយោធា, ដែល នឹងត្រូវអនុវត្តលើបុរសអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ និងស្ត្រីចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ សម្រាប់រយៈពេលរហូត ដល់២ឆ្នាំ។
យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ របស់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដែលផ្អែកលើសម្ដីអ្នកនាំ ពាក្យរដ្ឋាភិបាលយោធា ការអនុវត្តកាតព្វកិច្ចយោធា និងត្រូវ ចាប់ផ្តើមនៅខែមេសា ខាងមុខ ពោលគឺបន្ទាប់ពីបុណ្យចូល ឆ្នាំថ្មី Thingyan។ ប្រភពដដែលបានបន្តថា អតីតយោធិន ដែលបានចូលនិវត្តន៍ ក្នុងពេល៥ឆ្នាំចុងក្រោយ ក៏នឹង ត្រូវហៅឱ្យត្រឡប់មកចូលបម្រើកងទ័ពវិញ ផងដែរ។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img