32.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

មហិច្ឆតារបស់អ៊ុយក្រែនគីចង់បានយន្តហោះចម្បាំង និងមីស៊ីលបន្ថែមពីសម្ព័ន្ធមិត្តណាតូ

- Advertisement -spot_img

បន្ទាប់ពីអាមេរិកនិងអាល្លឺម៉ង់ ប្រកាសបញ្ជូនរថក្រោះទំនើបឲ្យទីក្រុងកៀវ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកក៏ចង់ឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងជំនាន់ទី៤ មកប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះផងដែរ ដើម្បីជួយទប់ទល់កងទ័ពរុស្ស៊ី។

នៅក្នុងសុន្ទរកថាពេលរាត្រី លោក Zelensky និយាយថា “ខ្ញុំបាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃនេះ។ យើងក៏ត្រូវតែបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនផងដែរ។ នោះជារឿងសំខាន់ យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង។ នេះគឺជាសុបិន ហើយនេះគឺជាកិច្ចការមួយ”។

ការគាំទ្រផ្នែកយោធារបស់លោកខាងលិច គឺមានសារសំខាន់ណាស់សម្រាប់ទីក្រុងទីក្រុងកៀវ ហើយបានបង្កើនការគាំទ្រយ៉ាងឆាប់រហ័សក្នុងអំឡុងពេលសង្រ្គាម។ មុនការវាយលុយរបស់រុស្ស៊ី សូម្បីតែគំនិតនៃការផ្គត់ផ្គង់ជំនួយដ៍សាហាវដល់អ៊ុយក្រែន ក៏មានភាពចម្រូងចម្រាសខ្លាំងដែរ ប៉ុន្តែចាប់តាំងពីពេលនោះមក ការផ្គត់ផ្គង់របស់លោកខាងលិចនៅតែបន្តឥតឈប់ឈរ។

មុននេះ សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនរថក្រោះប្រយុទ្ធដ៏មានឥទ្ធិពលចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺម៉ង់ ក៏បញ្ជូនយានប្រយុទ្ធ ទៅប្រឆាំងការវាយលុករបស់រុស្ស៊ីផងដែរ។

ការសម្រេចចិត្តប្រគល់រថក្រោះ M1 Abrams របស់អាមេរិក ត្រូវបានប្រកាស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅកាន់សមរភូមិ៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img