ប្រធានាធិបតីអាមេរិកលោក Joe Biden និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ចំពោះរបាយការណ៍ថា អ្នកទាំងពីរ នឹងបរិច្ចាគរថយន្តប្រយុទ្ធថ្មើរជើងដល់អ៊ុយក្រែន។
ព័ត៌មាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសបារាំងប្រកាសថា ខ្លួននឹងបញ្ជូន រថក្រោះធុនស្រាល ដែលរចនាដោយលោកខាងលិច ទៅឲ្យទីក្រុងកៀវ។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន និងអធិការបតីអាល្លឺម៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី០៥ខែមករា, សហរដ្ឋអាមេរិកមានបំណងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយានប្រយុទ្ធថ្មើរជើង Bradley ហើយអាល្លឺម៉ង់ មានបំណងផ្តល់ឲ្យអ៊ុយក្រែននូវយានប្រយុទ្ធថ្មើរជើង Marder។
យានប្រយុទ្ធថ្មើរជើង Bradleyសេចក្តី ថ្លែងការណ៍ដដែល បន្ត ថា “ ប្រទេសទាំងពីរក៏គ្រោង នឹងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន តាមប្រព័ន្ធរៀងៗខ្លួនផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ថាតើយានប៉ុន្មានគ្រឿង ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយតើពេលណាដែលពួកគេនឹងត្រូវដឹកជញ្ជូនទៅ៕



ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




