28 C
Phnom Penh
Saturday, September 21, 2024
- Advertisement -spot_img

មហារាជា អាឡិចហ្សង់ Alexander The Great

- Advertisement -spot_img

នៅពេលដែលព្រះអង្គហៀបសោយទិវង្គត ព្រះអង្គបានកោះហៅមេទ័ពទាំងអស់មកផ្ដែផ្ដាំនូវបណ្ដាំចំនួនបីគឺ៖

១. មានតែវេជ្ជបណ្ឌិតចំណានទាំងអស់ដែលបានព្យាបាលព្រះអង្គទេ ទើបអាចសែងព្រះមញ្ជូសា(មឈូស) របស់ព្រះអង្គដង្ហែទៅដល់ឈាបនដ្ឋានបាន

២. សុំឲ្យគេយកព្រះរាជទ្រព្យរបស់ព្រះអង្គ ទៅបាចតាមផ្លូវដង្ហែព្រះសព

៣. សុំឲ្យគេដាក់ព្រះហស្ថ(ដៃ) របស់ព្រះអង្គទាំងពីរ ចេញក្រៅព្រះមញ្ជូសាឲ្យប្រជារាស្ត្រ បានឃើញ

មេទ័ពទាំងអស់បាននឹកឆ្ងល់ទៅនឹងព្រះរាជបណ្ដាំ ក៏ក្រាបទូលសួរព្រះអង្គនូវព្រះរាជបណ្ដាំដ៏ចម្លែកនេះ។

ព្រះអង្គទ្រង់មានព្រះរាជឱង្ការពន្យល់ថា៖

-” ១. យើងឲ្យវេជ្ជបណ្ឌិតសែងព្រះមញ្ជូសា មានន័យថា ទោះជាយើងមានវេជ្ជបណ្ឌិតដ៏ពូកែចំណានយ៉ាងណាក៏ដោយ ក៏វាមិនឈ្នះមច្ចុរាជដែរ ព្រោះមនុស្សត្រូវតែស្លាប់ មិនមានជីវិតអមតៈទេ ដូច្នេះកុំប្រមាថ និងប្រមាទហើយត្រូវតែខិតខំធ្វើអំពើល្អ

២. យើងឲ្យគេបាចព្រះរាជទ្រព្យទៅលើដីតាមផ្លូវទៅកាន់ឈាបនដ្ឋាន វាមានន័យថា ទ្រព្យសម្បត្តិមានពាសពេញនៅលើដី សំខាន់តើយើងមានសមត្ថភាពយកវាបានដែរឬទេ? ម៉្យាងទៀត ទ្រព្យនេះ យើងបានមកពីដី ហើយចុងក្រោយបង្អស់ វានឹងរលាយទៅជាដីវិញ

៣. យើងដាក់ព្រះហស្ថចេញក្រៅ មានន័យថា កាលយើងកើតមកដៃទទេ ពេលស្លាប់ទៅវិញ ក៏ដៃទទេដែរ វាគ្មានយកអ្វីទៅតាមបានទេ ដូច្នេះទ្រព្យសម្បត្តិមិនមែនជាវត្ថុមានតម្លៃនោះទេ អ្វីដែលមានតម្លៃគឺជាពេលវេលា!

នៅពេលដែលយើងចំណាយពេលវេលាជាមួយនរណាម្នាក់ នោះមានន័យថា យើងបានប្រគល់ទ្រព្យដ៏មានតម្លៃបំផុតរបស់យើងទៅអ្នកនោះទៅហើយ!

យើងអាចរកប្រាក់បានកាន់តែច្រើន តែយើងមិនអាចរកបានបន្ថែមនូវពេលវេលានោះទេ ហើយពេលវេលាកាន់តែខើចទៅៗ ដូច្នេះយើងត្រូវចំណាយពេលវេលាជាមួយមនុស្សដែលយើងស្រឡាញ់ឲ្យបានច្រើន

ពេលវេលាដែលយើងចំណាយជាមួយមនុស្សដែលយើងស្រឡាញ់ គឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទេ!”

ប្រភព Britannica ប្រែសម្រួល ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img