24.5 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

មន្រី្ត អ.ហ ម្នាក់នៅខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងទៅកាន់តុលាការហើយ

- Advertisement -spot_img

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមអំពីករណីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរពីក្រោយ «អ.ហ» និងខោប៉ារ៉ាពណ៌គគីរ បើកបររថយន្តកាមរីពាក់ស្លាកលេខ 2 Q-7290 បានធ្វើសកម្មភាពបាញ់សត្វកុកនៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពេលនេះកងរាជអាវុធហត្ថខេត្តក្រចេះបានធ្វើការឃាត់ខ្លួនបានហើយ។

យោងតាមការឱ្យដឹងពីសំណាក់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា បុគ្គលនោះឈ្មោះកងសុផាណារ័ត្នឋានន្ដរសក្តិអនុសេនីយ៍ត្រីមុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរីហើយពេលនេះត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះហើយ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img