26.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

មនុស្សជាច្រើននាក់ត្រូវបានរងរបួស និងស្លាប់ ដោយសារផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៃទីបញ្ជាការយោធភូមិភាគទី៣

- Advertisement -spot_img

កំពង់ស្ពឺ៖ មនុស្សជាច្រើននាក់បានរងរបួសធ្ងន់ស្រាល និងស្លាប់ ក្នុងករណីផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៃទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន នៅម៉ោងប្រមាណ២និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈអាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ព្រោះមានគ្រាប់ធុនតូចនិងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជំលៀសចេញ អ្នករងរបួសជាច្រើននាក់កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ៕ តាមប្រភពពីបណ្តាញព័ត៌មានបានឲ្យដឹងថា គិតត្រឹមម៉ោង ៨យប់នេះ មានយោធិន ២០នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img