ប្រទេសចិនបានដាក់កម្រិតពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ។
អាជ្ញាធរពាណិជ្ជកម្ម និងគយចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ឈប់ការនាំចេញខ្សាច់ ដែលជាសម្ភារៈដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ ក៏ដូចជាលែងនាំចូលផ្លែក្រូចឆ្មារ និងប្រភេទត្រីមួយចំនួនរបស់តៃវ៉ាន់ ។
រដ្ឋបាលគយចិនបាននិយាយថា ការនាំចូលអាហារត្រូវបានផ្អាក ដោយសារតែរកឃើញថ្នាំសម្លាប់សត្វល្អិត និងមេរោគឆ្លងនៅក្នុងការដឹកជញ្ជូនមួយចំនួន ខណៈដែលក្រសួងពាណិជ្ជកម្មបាននិយាយថា ខ្លួនក៏បានផ្អាកការនាំចេញខ្សាច់ស្របតាមបទប្បញ្ញត្តិច្បាប់ផងដែរ ។
ទន្ទឹមនោះការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានប្រកាសដាច់ដោយឡែកពីគ្នាថាក៏នឹងហាមឃាត់ក្រុមហ៊ុន និងបុគ្គលចិនដីគោកពីការដោះស្រាយហិរញ្ញវត្ថុជាមួយមូលនិធិតៃវ៉ាន់ចំនួន ២ ផងដែរគឺ មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍តៃវ៉ាន់ ។
គួរបញ្ជាក់ថា ការ ប្រកាស នេះ កើត ឡើង នៅ ពេល ដែល លោកស្រី Pelosi ធ្វើ ដំណើរ ទស្សនកិច្ចមកកាន់ តៃវ៉ាន់ បើ ទោះ បី ជា ក្រុង ប៉េកាំង បាន ព្រមាន អំពី “ផលវិបាក យ៉ាង ធ្ងន់ធ្ងរ” ប្រសិន បើ អ្នក នយោបាយ ប្រជាធិបតេយ្យ ជើង ចាស់រូបនេះ ធ្វើ ដំណើរមកកោះនេះក៏ដោយ ៕


ប្រែសម្រួលដោយគីរីដងរែក




