ហ្សាកាតា៖ វិហារឥស្លាម Jami ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌល ឥស្លាម ហ្សាការតាបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ កាល ពីពេលថ្មីៗនេះ ដែលបណ្ដាលឱ្យដំបូលយក្សវិហារ នេះបានដួលរលំ។
វីដេអូចែករំលែកនៅតាមបណ្ដាញសង្គមបានស្ដែងឱ្យឃើញនូវភ្លើងឆាបឆេះយ៉ាងរន្ធត់។
ចំណែកអាជ្ញាធរក្រុងហ្សាការតាបាន បញ្ជាក់ថា មិនមាន មនុស្សស្លាប់ ឬ របួសពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះឡើយ។ ខាងសមត្ថកិច្ច បានឱ្យដឹងថា វិហារឥស្លាមនេះកំពុងតែស្ថិតក្រោមការជួសជុល ហើយភ្លើងឆេះនេះត្រូវបានសង្ស័យថា កើតឡើងអំពីកំហុស បច្ចេកទេសរបស់កម្មករសំណង់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី AFP កម្មករ ៤នាក់ត្រូវបានឃាត់ខ្លួនសាកសួរអំពីបញ្ហានេះ។
វិហារនេះត្រូវបានសាងសង់ដំបូង កាលពីឆ្នាំ២០០៧។ មិនមានសេចក្តីរាយការណ៍ពីចំនួនមនុស្សរបួស ឬស្លាប់ ក្នុងហេតុការណ៍នេះទេ គិតមកដល់ព្រឹកថ្ងៃទី២១ តុលា៕




ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




