33 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ភេសជ្ជៈជំនួយសុខភាពបេះដូង ដែលមិនគួររំលងសោះឡើយ

- Advertisement -spot_img

ក្រៅ ពី លំហាត់ ប្រាណ ការ រក្សា ទម្ងន់ ឲ្យ បាន សម ល្មម និង អាហារ ជាក់លាក់ មួយ ចំនួន ភេសជ្ជៈ ក៏ អាច ជួយ ឲ្យ ចង្វាក់ បេះដូង ចុះ ទាប ផង ដែរ។ ជាក់ស្ដែង ការ សិក្សា បាន បង្ហាញ ថា ភេសជ្ជៈ ខ្លះ មិន ត្រឹម តែ អាច ជួយ ឲ្យ ចង្វាក់ បេះដូង ចុះ ទាប ប៉ុណ្ណោះ ទេ ថែម ទាំង អាច ពង្រឹង សុខភាព បេះដូង បញ្ចុះ សម្ពាធ ឈាម និង កូលេស្តេរូល ថែម ទៀត ផង ។ ដូច្នេះ ហើយ ដើម្បី ជួយ ឲ្យ មុខងារ បេះដូង ដំណើរការ ប្រក្រតី យើង មិន គួរ រំលង ភេសជ្ជៈ ទាំង ប៉ុន្មាន មុខ នេះ ឡើយ ។

១. តែ

ពិត ណាស់ តែ សម្បូរ ទៅ ដោយ សមាសធាតុ ជំនួយ បេះដូង ដូចជា Catechins និង Polyphenols ដែល មាន គុណប្រយោជន៍ ប្រឆាំង នឹង ការ រលាក។ ការ សិក្សា មួយ លើ មនុស្ស ចំនួន ៨០ ០០០ នាក់ ក្នុង រយៈពេល ៦ ឆ្នាំ បាន រក ឃើញ ថា អ្នក ដែល ផឹក តែ ច្រើន ជាង ម្ដង ក្នុង មួយ ខែ មាន ការ ធ្លាក់ ចុះ កម្រិត កូលេស្តេរ៉ូល ល្អ ១% ប៉ុណ្ណោះ ក្នុង មួយ ឆ្នាំ បើ ប្រៀបធៀប ជាមួយ អ្នក ដែល មិន ផឹក តែ សោះ។ អ្នក ស្រាវជ្រាវ បាន សន្មត ថា ការ ផឹក តែ អាច កាត់បន្ថយ ហានិភ័យ នៃ ជំងឺ សរសៃ ឈាម បេះដូង បាន ដល់ ទៅ៨ % ប៉ុន្តែ ចាំបាច់ ត្រូវ សិក្សា បន្ថែម ទៀត អំពី ផល ប៉ះពាល់ នៃ ការ ផឹក តែ ចំពោះ សុខភាព បេះដូង។

២. តែ Matcha

តែ ប្រភេទ នេះ ជា ម្សៅ តែ បៃតង របស់ ជប៉ុន ដែល អាច ការពារ ប្រឆាំង នឹង ជំងឺ បេះដូង បាន ។ ក្រុម អ្នក ស្រាវជ្រាវ បាន រក ឃើញ ថា តែ បៃតង អាច ជួយ កាត់បន្ថយ ហានិភ័យ នៃ ជំងឺ សរសៃ ឈាម ចំពោះ បុរស ស្រប ពេល ដែល ការ ផឹក តែ បៃតង (ច្រើន ជាង ៣ ពែង ក្នុង មួយ ថ្ងៃ) អាច កាត់បន្ថយ ហានិភ័យ ចំពោះ ស្ត្រី។

៣. ទឹក ប៉េងប៉ោះ ស្រស់

យោង តាម ការ អង្កេត លើ អ្នក ជំងឺ ជប៉ុន បាន រក ឃើញ ថា ការ ផឹក ទឹក ប៉េងប៉ោះ ដែល គ្មាន ជាតិ អំបិល មួយ ពែង អាច ធ្វើ ឲ្យ សុខភាព បេះដូង ប្រសើរ ឡើង ។ ការ ស្រាវជ្រាវ បាន ណែនាំ ថា ទឹក ប៉េងប៉ោះ អាច ធ្វើ ឲ្យ សម្ពាធ ឈាម Systolic និង Diastolic ដំណើរការ ល្អ ព្រម ទាំង ជួយ បន្ថយ កូលេស្តេរ៉ូល lipoprotein ដែល មាន ដង់ស៊ីតេ ទាប ប្រហែល ៣% ។

៤. ទឹក ក្រូច ឆ្មារ ស្រស់

ទន្ទឹម នឹង នេះ ដែរ ការ ញ៉ាំ ទឹក ដោយ បន្ថែម ផ្លែ ក្រូច ជា វិធីសាស្ត្រ ដ៏ អស្ចារ្យ ក្នុង ការ បង្កើន ការ ញ៉ាំ ទឹក ក៏ ដូចជា ជួយ ការពារ បេះដូង របស់ យើង ។ ផ្លែ ក្រូច ឆ្មារសម្បូរ ទៅ ដោយ វីតាមីន C ដែល អាច ជួយ បង្ការ ជំងឺ បេះដូង ជួយ ឲ្យ កូលេស្តេរ៉ូល ចុះ ទាប និង ពង្រឹង សម្ពាធ ឈាម បាន យ៉ាង ល្អ ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img