29 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ព្រះអម្ចាស់ និង Kane ចូលរួមអបអរជ័យជម្នះស្រ្តីអង់គ្លេស ឈានទៅផ្តាច់ព្រ័ត្រ Women’s World Cup

- Advertisement -spot_img

(ក្រុងឡុងដ៍)៖ ព្រះអម្ចាស់ប្រទេសវ៉េល និងកីឡាករជួរមុខ Harry Kane បានផ្ញើសារអបអរសាទរ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអង់គ្លេស ក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មី តាមរយៈឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក FIFA Women’s World Cup 2023 ជាលើកដំបូង។

ជាមួយជ័យជម្នះ ៣ទល់នឹង១ ទៅលើម្ចាស់ផ្ទះអូស្រ្តាលីនាល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៧៥៧៨៤នាក់នោះ នៅពេលកីឡាការិនី Lauren Hemp និង Alessia Russo សុទ្ធតែរកបាន ១គ្រាប់ចុងម៉ោងដូចគ្នា ដើម្បីបញ្ចប់ការទន្ទឹងរង់ចាំអស់ ៣២ឆ្នាំក្នុងការឡើងផ្តាច់ព្រ័ត្រនេះ ដ្បិតពួកគេបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣លើករួចមកហើយ។

ជាមួយគ្នានោះ ជាការចូលរួមអបអរជ័យជម្នះនេះ ព្រះអម្ចាស់ និងម្ចាស់ស្រ្តីនៃប្រទេសវ៉េលក៏បានបង្ហោះសារអបអរសាទរនៅលើបណ្តាញសង្គមផងថា «អស្ចារ្យខ្លាំងម្ល៉េះទម្រង់លេងរបស់ក្រុមតោមួយនេះ! អ្នកលេងប្រកបដោយភាពប៉ិនប្រសប់ និងអស្ចារ្យខ្លាំងណាស់ ទល់នឹងម្ចាស់ផ្ទះដែលធ្វើបានល្អដូចគ្នានៅ World Cup លើកនេះ»។

ជាមួយគ្នានោះដែរ Harry Kane ដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យអង់គ្លេស ផ្នែកបាល់ទាត់បុរសក៏បានបង្ហោះសារសាទរដល់ស្រ្តីអង់គ្លេសដែរថា «សូមចូលរួមអបអរសាទរដោយស្មោះចំពោះស្រ្តីអង់គ្លេសដែលធ្វើបាននាពេលនេះ។ ខ្ញុំនៅពីក្រោយអ្នករាល់គ្នា ដើម្បីបន្តគាំទ្រ និងសង្ឃឹមថា អាចធ្វើបានសម្រាប់វគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ»។

ដូចគ្នានោះដែរ សម្រាប់លោក Gary Lineker ដែលឈ្នះស្បែកជើងមាស ពេលក្រុមបុរសអង់គ្លេសឈ្នះជើងឯក World Cup 1986 ក្នុងទឹកដីរបស់ខ្លួននោះ ក៏បានបង្ហោះសារត្រេកអរដែរថា «វាជាទម្រង់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលស័ក្តិសមក្នុងការឈានទៅផ្តាច់ព្រ័ត្រ និងជាសមិទ្ធផលដ៏អស្ចារ្យផងដែរ»៕

ប្រភព The Guardian ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img