នៅថ្ងៃទី ២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអាមេរិកនៃកិច្ចសន្ទនាសកលស្តីពី “អភិបាលកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍរបស់ពិភពលោក”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកត្រូវបានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ភ្ញៀវកិត្តិយសជិត ១០០រូប បូករួមទាំងតំណាងមកពីមជ្ឈដ្ឋានយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សិក្សាស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងនិស្សិតសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកជាំដើម បានចូលរួមការពិភាក្សាដោយស៊ីជម្រៅអំពីប្រធានបទដូចជា បទពិសោធន៍អភិបាលកិច្ចជាតិដ៏ជោគជ័យរបស់ប្រទេសចិន និងការចូលរួមចំណែករបស់ប្រទេសចិនចំពោះពិភពលោក។ តំណាងចូលរួមបានឯកភាពគ្នាថា ប្រទេស និងគណបក្សនយោបាយកាន់តែច្រើនឡើងៗកំពុងស្រូបយកការបំផុសគំនិតពី “អភិបាលកិច្ចរបស់ប្រទេសចិន” ដើម្បីស្វែងរកផ្លូវអភិបាលកិច្ចដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងបន្តផ្សព្វផ្សាយ និងបកស្រាយឱ្យបានល្អនូវយុទ្ធសាស្ត្រយកឈ្នះរបស់បក្សកុម្មុយនីស្តចិន រៀបរាប់អំពីរឿងរ៉ាវរបស់បក្សកុម្មុយនីស្តចិនបន្ថែមទៀត និងបញ្ចេញកម្មវិធីដែលមានគុណភាពខ្ពស់ដូចជា «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» និង «ការបកស្រាយអំពីគំនិត លោក Xi Jinping ស្តីពីការកសាងបក្ស»ជាដើម ដើម្បីចែករំលែកបទពិសោធជាក់ស្តែងនៃការសម្រេចបាននូវ “អភិបាលកិច្ចរបស់ប្រទេសចិន” តាមរយៈ “អភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន”៕


ដោយគិរីដងរែក




