អាណត្តិនេះហេីយកុំចេះតែហ៊ានធ្វេីអ្វីផ្ដេសផ្ដាស់ បេីប្រព្រឹត្តខុសច្បាប់ ទោះបីមានតួនាទី បុណ្យស័ក្តិយ៉ាងណាក៏មិនអាចជួយបានដែរ !
លោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ដែលពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក ។
ប្រភពច្បាស់ការ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយគិរីដងរែក