35.8 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ព័រទុយហ្កាល់ បញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែន

- Advertisement -spot_img

(លីសបោន)៖ នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក អាន់តូនីញ៉ូ ខូស្តា (Antonio Costa) បានប្រកាសឱ្យដឹងថា ប្រទេសលោក នឹងបញ្ជូនរថក្រោះធុនធ្ងន់ Leopard 2 ឱ្យអ៊ុយក្រែន ដូចប្រទេសអឺរ៉ុបដទៃទៀតដែរ ប៉ុន្តែលោកមិនបញ្ជាក់ច្បាស់អំពីចំនួនរថក្រោះ ដែលនឹង ត្រូវផ្តល់ឡើយ។

លោក ខូស្តា បានបន្ថែមថា ព័រទុយហ្កាល់កំពុងពិភាក្សាជាមួយអាល្លឺម៉ង់ ដើម្បីទិញគ្រឿងបន្លាស់ ដែលចាំបាច់សម្រាប់ការជួសជុលរថក្រោះ Leopard មួយចំនួន ដែលមិនអាចធ្វើប្រតិបត្តិការបាន នៅក្នុងឃ្លាំងសព្វាវុធរបស់យោធាព័រទុយហ្កាល់។ លោកនាយករដ្ឋមន្រ្តីព័រទុយហ្កាល់ បានអះអាងថា រូបលោកដឹងច្បាស់អំពីចំនួនរថក្រោះ ដែលត្រូវបញ្ជូនឱ្យអ៊ុយក្រែន ប៉ុន្តែវានឹងត្រូវប្រកាសជាផ្លូវការ នាពេលសមរម្យមួយ។ លោក ខូស្តា រំពឹងថា នឹងអាចប្រគល់ពួកវាឱ្យទៅអ៊ុយក្រែន នៅចុងខែមីនាខាងមុខ។

កាលពីខែមករា ប្រមុខកងកម្លាំងប្រដាប់អាវុធព័រទុយហ្កាល់ ធ្លាប់បានបង្ហើបឱ្យដឹងថា ប្រទេសអឺរ៉ុបមួយនេះ មានរថក្រោះ Leopard 2 សរុបចំនួន ៣៧គ្រឿង ប៉ុន្តែវាត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ព័រទុយហ្កាល់ផ្ទាល់ថា រថក្រោះភាគច្រើនគឺមិន អាចធ្វើប្រតិបត្តិការបានទេ។

គួរបញ្ជាក់ថា យោងតាមការអះអាងក្នុងសប្តាហ៍នេះ របស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ទីក្រុងកៀវរំពឹងទទួលបាន រថក្រោះលោកខាងលិច ចន្លោះ១២០-១៤០គ្រឿង ក្នុងជុំដំបូងពីប្រទេសសរុបចំនួន១២។ អ៊ុយក្រែនធានាបានការសន្យាផ្តល់ រថក្រោះប្រយុទ្ធធុនធ្ងន់បែបនេះពីក្រុមលោកខាងលិច កាលពីខែមករាកន្លងទៅ៕

ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img