26 C
Phnom Penh
Friday, December 20, 2024
- Advertisement -spot_img

ពិតជាសាហាវណាស់ឃាតករ ឈាមត្រជាក់ មុខស្រស់ រូបសង្ហា នៅខេត្តសៀមរាបបុរសឈ្មោះ អុឹង គីមហុង ភេទប្រុស អាយុ ២៥ឆ្នាំ

- Advertisement -spot_img

ពិតជាសាហាវ មិនគួឲ្យជឿសោះថា ឃាតករ ឈាមត្រជាក់នៅខេត្តសៀមរាបបុរសឈ្មោះ អុឹង គីមហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ដូរមានស្រុកកំណើតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យរូបនេះ បានបើកបររថយន្ត បុកបុរសម្នាក់របួសធ្ងន់(សន្លប់)ហើយបានបើករថយន្តមកកិនបន្ថែមរហូតដល់ស្លាប់ នៅវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ហឿន លន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ជនសង្ស័យឈ្មោះ អុឹង គីមហុង បានឆ្លើយសារភាពថា៖ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងមិត្តភ័ក្ត្រម្នាក់ទៀតឈ្មោះ ស្រ៊ុន (មិនស្គាល់ត្រកូល) ភេទប្រុស បានចូលទៅផឹកស៊ី នៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លុះដល់ម៉ោង ២៣និង១០នាទី ដោយពួកខ្ញុំស្រវឹងរៀងៗខ្លួនក៏ឈប់ផឹក ហើយរូបខ្លួនបានឡើងបើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯងមានម៉ាក FORD RANGER ចង្កូតឆ្វេង សេរីឆ្នាំ ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B:9699 ឡើងចេញមកផ្លូវក្រវ៉ាត់ក្រុងលុះដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌សរ (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឲ្យរូបខ្លួនចាប់ហ្វាំងមិនទាន់ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរស ជាអ្នកបើកបររូបនោះពីក្រោយមួយទំហឹង បណ្តាលឲ្យបុរសនោះខ្ទៀតទៅខាងមុខចម្ងាយប្រហែល៣ទៅ៥ម៉ែត្រ ដួលសន្លប់នៅផ្លូវប៉េតុង រថយន្តក៏បន្តល្បឿនទៅមុខប្រហែល ៥០ ទៅ ៦០ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញក្នុងគោលបំណង មកជួយសង្គ្រោះ ជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹត ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយបើកទៅបុកប៉ះលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងនោះខ្លួនទំលាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយតបទៅមនុស្ស នៅទីនោះថា “ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង” បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតហេតុព្រោះភ័យខ្លាចប្រជាពលរដ្ឋនៅទីនោះប្រើហិង្សាមកលើរូបខ្លួន។

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img