28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ពិតជារន្ធត់ ខ្លាំងណាស់លោកអើយ !!!លោកស្រីអធិការរងខណ្ឌច្បារអំពៅ ត្រូវរថយន្តដឹកដីកិនស្លាប់ភ្លាមៗ

- Advertisement -spot_img

ពិតជាគួរឲ្យរន្ធត់ខណៈទទួលដំណឹងថា លោកស្រី គង់ គន្ធា ឋានន្តរសក្ដិ វរសេនីយ៍ទោ មុខតំណែង អធិការរងនគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

តាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានៅវេលាម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែមករា សាក្សីបានឃើញលោកស្រី គង់ គន្ធា អធិការរង នគរបាលខណ្ឌច្បារអំពៅបើកបរម៉ូតូ ម៉ាក ZOOMER .X ពណ៌សលាយក្រហមពាក់ស្លាកលេខ ១GL ៩៤ ៧៥ បើកចេញពីបុរីហាយតិច ដែលជាលំនៅដ្ឋានរបស់លោកស្រីស្ថិតក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ក្នុងបំណងមកធ្វើការ។

លុះចេញមិនទាន់ផុតបុរីផងក៏ស្រាប់តែជួបគ្រោះថ្នាក់ ដែលបង្កឡើងដោយរថយន្តដឹកដីពណ៌សពាក់ស្លាកលេខភ្នំពេញ ៣E ១០៣២ បាន បុកហើយកិនចំក្បាល បណ្ដាលឲ្យលោកស្រីអធិការរងស្លាប់ភ្លាមៗមួយរំពេចហើយអ្នកបើកបររថយន្តបង្កហេតុបានគេចខ្លួនបន្សល់ទុក រថយន្តនៅនឹងកន្លែងកើតហេតុ។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យលោកស្រី គង់ គន្ធា អធិការរងនគរបាលខណ្ឌច្បារអំពៅបានទទួលមរណភាពនេះធ្វើ ឲ្យមន្ត្រីនគរបាលកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីរាជការសាលាខណ្ឌព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសោកស្ដាយ ចំពោះមរណភាពរបស់លោកស្រី ដែលជានគរបាលស្លូតបូតហើយមានទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋមិនគួរគ្រោះថ្នាក់ដល់អាយុជីវិត បែបនេះសោះ៕

អង្គភាពសារព័ត៌មាន គីរីដងរែកយើងខ្ញុំ សូមរួមរំលែកទុក្ខដ៏ក្រៀមនេះផង និងសូមឲ្យវិញ្ញាណក្ខន្ធលោកស្រី ទៅកាន់សុគតិភព ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img