20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ពិតជាមិនធម្មតាមែន! កោះតៃវ៉ាន់ហ៊ានគំរាមប្រទេសចិន

- Advertisement -spot_img

កោះតៃវ៉ាន់ បានធ្វើសមយុទ្ធ Han Kuang ដ៏មានរយៈពេលខ្លីមួយ ដែលគេចាត់ទុកថាជាសារ ចំពោះប្រទេសចិនថា តៃវ៉ាន់តែងត្រៀមខ្លួនដើម្បីទប់ស្កាត់ការវាយប្រហារណាមួយ ពីសំណាក់ ចិនដីគោក។ សមយុទ្ធនេះបានធ្វើទន្ទឹមនឹងភាពតានតឹងក្នុងតំបន់មានលក្ខណៈធ្ងន់ធ្ងរ។

ក្រសួងការពារជាតិចិនតៃវ៉ាន់បានថ្លែងថា សមយុទ្ធ Han Kuang ក្នុងសប្តាហ៍នេះត្រូវបានរៀប ចំឡើងឡើង ដើម្បីសាកល្បងសម្របសម្រួលកិច្ចសហប្រតិបត្តិការ ពីសាខាមួយទៅសាខាមួយ និងការធ្វើតេស្តលើសមត្ថភាពឆ្លើយតបនឹងគ្រាអាសន្ន ក្នុងពេលណាដែលមានអំពើឈ្លាន ពានរបស់កម្លាំងចិនដីគោកចូលមកក្នុងដែនកោះតៃវ៉ាន់។

តៃវ៉ាន់បានកត់ សម្គាល់ថា យន្តហោះចម្បាំងរបស់ចិនរួមមានយន្តហោះ J-10, J-16 និងយន្តហោះទម្លាក់គ្រាប់ បែក H-6 និងយន្តហោះចម្បាំងនានាចំនួន២២គ្រឿងដទៃទៀត បានធ្វើដំណើរឆ្លងកាត់ ខ្សែកណ្តាលនៃច្រកសមុទ្ទតៃវ៉ាន់ ដែលតៃវ៉ាន់តែងចាត់ទុកជាខ្សែបន្ទាត់ខណ្ឌបែងចែកព្រំដែន រវាងកោះតៃវ៉ាន់និងចិនដីគោក។

កោះតៃវ៉ាន់គឺជាកោះដែលសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកថាជាផ្នែកមួយនៃទឹក ដី របស់ចិនដីគោក ប៉ុន្តែកោះតៃវ៉ាន់បានព្យាយាមចង់បំបែកខ្លួនជារដ្ឋផ្តាច់ខ្លួនចេញពីសាធារណ រដ្ឋប្រជាមានិតចិន។ មេដឹកនាំចិនលោកស៊ីជីនពីង បានព្រមានថានឹងអាចធ្វើសកម្មភាពវាយ ប្រហារបង្រួបបង្រួម បើសិនណាជាចាំបាច់ ដែលការព្រមាននោះបានជម្រុញឱ្យតៃវ៉ាន់រៀបចំ ខ្លួនទុកជាមុន ដើម្បីការបង្កាហេតុការណ៍ដែលអាចកើតឡើង។ បទពិសោធន៍នៃសង្គ្រាមក្នុង អ៊ុយក្រែនបានបង្ហាញថាទីព្រលានអាកាសយានដ្ឋាន គឺជាគោលដៅចំបងមុនគេបំផុតនៃការ វាយប្រហារបើសិនជាមានការផ្ទុះអាវុធបង្កើតជាសង្គ្រាមរវាងចិនដីគោកនិងចិនតៃវ៉ាន់។

កោះតៃវ៉ាន់ក្នុងរយៈពេលចុងក្រោយនេះ បានបង្កើននូវសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា។ លោកស្រី សៃ អ៊ឹងវិន មេដឹកនាំកោះតៃវ៉ាន់ តាមរយៈកិច្ចសហការរបស់លោកស្រីជាមួយ នឹងសហរដ្ឋអាមេរិកបង្កើនការធ្វើទំនើបកម្មយោធា ដោយជម្រុញឱ្យកោះនេះមានដាក់ប្រព័ន្ធ អាវុធការពារអាកាស, ការបង្កើនចំនួនយន្តហោះចម្បាំងទំនើបនិងថែមទាំងមាននាវាចម្បាំង មុជទឹក និងជាមួយការបង្កើននេះ លោកស្រីសៃអ៊ឹងវិន បានប្តេជ្ញាថានឹងការពារដែនកោះតៃវ៉ាន់នេះ មិនឱ្យធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនឡើយ។

ប្រភព AP News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img