ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ថ្មីៗនេះ ស្រាប់តែទទួលដំណឹងថា ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា ម៉ុង ឬទ្ធី ចូលបន្ទប់ សង្គ្រោះបន្ទាន់សន្លប់ រយៈពេល ៣ម៉ោង និងបានដាក់ រុឺស័រ ចំនួន ៣ចូលទៅក្នុង សរសៃឈាមបះដូង ទើបក្រុមវិជ្ជបណ្ឌិតជួយសង្គ្រោះបានជោគជ័យ ។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញព័ត៌មាន គីរីដងរែក ទើបទទួលបាននៅរសៀលថ្ងៃទី១៣ ខែសីហានេះ។
ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំ សូមជូនដំណឹងដល់ប្រីយមិត្ត យេីងមេត្តាជ្រាបថាក្រោយពីបានចូល បន្ទប់សង្គ្រោះបន្ទាន់សន្លប់រយៈពេល ៣ម៉ោង ដោយលោក វិជ្ជបណ្ឌិត លីម ដាក់ រុឺស័រ ចំនួន ៣ចូលទៅក្នុង សរសៃឈាម បះដូង ដោយ ជោគជ័យ រួចរាល់ហេីយ ព្រឹក នេះវេលាម៉ោង ១០ លោកគ្រូពេទ្យ និងអនុញ្ញាតអោយចេញពី មន្ទីពេទ្យហេីយ »៕
ខ្ញុំបាទ ផេង សុធា ព្រមទាំងសហរីនៅស្ថាប័នសារព័ត៌មានគីរីដងរែកទាំងអស់ សូមបួងសួងដល់វត្ថុស័កសិទិ្ធក្នុងលោក សូមជួយតាមថែរក្សារ និងសូមឲ្យ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា ម៉ុង ឬទ្ធី ឆាប់ជាសះស្បើយពីជំងឺ សូមឲ្យឯកឧត្តមបណ្ឌិត មានសុភាពល្អ បរិបូរណ៍កំលាំងមាំមួន អាយុយុឺនយូរ ដើម្បីបម្រើជាតិ និងមាតុភូមិកម្ពុជាយើងឲ្យមានការអភិវឌ្ឈកាន់តែរីកចំរើនបន្ថែមទៀត។



ដោយគីរីដងរែក




